រកឃើញអ្នកបានទិញ iPhone 11 ដំបូងគេនៅសាំហ្គាពួហើយ ខំធ្វើដំណើរឆ្លងប្រទេស ហើយមកដេកចាំតាំងពីយប់ទំរាំបានប្រើមុនគេ
- BY
- autoadmin
- September 20, 2019
វាមិនមែនជារឿងចម្លែកទេសម្រាប់ហ្វេន Apple គឺឲ្យតែមុនថ្ងៃចេញលក់ក្នុងហាងជាផ្លូវការ មានមនុស្សតម្រង់ជួរនៅខាងក្រៅ Apple Store ដើម្បីរង់ចាំទទួលធ្វើជាម្ចាស់ iPhone ស៊េរីថ្មី។ ជាក់ស្ដែងនៅថ្ងៃនេះផ្ទាល់ទូរស័ព្ទ iPhone 11 មានលក់នៅប្រទេសសិង្ហបុរីហើយ ខណៈអតិថិជនដំបូងបំផុតទីមួយគឺមានឈ្មោះថា Aidid អាយុទើបតែ ១៧ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី។ គាត់បានធ្វើដំណើរទៅប្រទេសសិង្ហបូរីជាមួយបងស្រី ដើម្បីទិញទូរស័ព្ទ iPhone ស៊េរីចុងក្រោយ ប៉ុន្ដែអ្វីដែលគាត់មិនដឹងនោះគឺថា គាត់ជាអតិថិជនដំបូងបំផុតនៅក្នុងជួរ។ Aidid គាត់បានទិញទូរស័ព្ទ iPhone 11 Pro Max ពណ៌ប្រផេះ, iPhone 11 ពណ៌ខ្មៅ និង Apple Watch Series 5 ផងដែរ។

សម្រាប់ឆ្នាំនេះវិញ iPhone មានការធ្វើឱ្យប្រសើរឡើងខុសពីម៉ូដែលចាស់ៗគ្រាន់បើ ដោយសារតែ Apple ជំនាន់ថ្មីនេះ មានប្រភេទដែលមានកាម៉េរា ៣គ្រាប់ដំបូងបំផុត នោះគឺប្រភេទ Pro និង Pro Max ។ កាម៉េរាទាំង ៣គ្រាប់ របស់វាមានដូចជា៖ Ultra Wide, Wide និង Telephoto ដែលធ្វើឱ្យបទពិសោធន៍នៃការថតរូបកាន់តែប្រសើរ និងបានធំទូលាយជាងម៉ូដែលចាស់។ មួយវិញទៀត Apple បាននិយាយថា ត្រកូលទាំង ៣ នេះបំពាក់ដោយបន្ទះឈីប A13 bionic ដែលក្រុមហ៊ុនធ្លាប់អួតនៅ Steve Jobs Theater ថា មានល្បឿនលឿនជាង Qualcomm Snapdragon 855 និង Kirin 980 ទៅទៀត៕

អត្ថបទ៖ លីដា
- Share This Post:






