បច្ចេកវិទ្យា

បន្ទាប់ពីការអភិវឌ្ឍ មុខងារ Always-On Display នៅលើ Galaxy S8, S8+ និង Note 8 អាចដាក់រូបភាពជា GIF (មានចលនា) បាន

BY
Khmernote Media
March 31, 2018

ជាការពិតណាស់ សម្រាប់មុខងារ Alway-On Display របស់ក្រុមហ៊ុន Samsung គឺអនុញ្ញាតឲ្យអ្នកអាចដាក់រូបភាពនៅលើវាបាន ពោលគឺរូបភាពនោះនឹងត្រូវបានបង្ហាញរហូតស្របពេលជាមួយនឹងកាលបរិច្ឆេត និង Notification ផ្សេងៗផងដែរ។ ដោយឡែក រហូតមកដល់ពេលបច្ចុប្បន្ន មុខងារនេះត្រូវបានអភិវឌ្ឍន៍ហើយ ដោយអ្នកអាចប្រើប្រាស់រូបភាពជា GIF ជំនួសឲ្យរូបធម្មតាវិញបាន។

ដើម្បីប្រើប្រាស់មុខងារថ្មីនេះ អ្នកត្រូវប្រាកដថា មុខងារ Always-On Display ឈរនៅជំនាន់ទី 3.2.26.4 ហើយដើម្បីកំណត់ GIF ណាមួយឲ្យផុសឡើងលើមុខងារនេះ អ្នកត្រូវចូលទៅក្នុងកម្មវិធី Gallery រួចចុចលើមីនុយ (…) បន្ទាប់មកជ្រើសយក “Set as Always on Display image” ជាការស្រេច។

គួរបញ្ជាក់ផងដែរថា Always-On Display ជំនាន់ថ្មីនេះ នឹងមិនមានចលនារាល់រូបភាពថ្មីៗរបស់ក្រុមហ៊ុន Google ដែលមាន format .webp។ មួយវិញទៀត ប្រសិនបើ GIF ដែលអ្នកប្រើប្រាស់សម្រាប់ដាក់លើមុខងារនេះមានរយៈពេលវែងពេក នោះកម្មវិធីនឹងកាត់វាខ្លះចោលដោយស្វ័យប្រវត្តិ។ ការអភិវឌ្ឍនេះត្រូវបានធ្វើឡើងលើកំពូលស្មាតហ្វូន Samsung Galaxy S8, Galaxy S8+ និង Galaxy Note 8។

Fu

ប្រភព៖ gsmarena

Share This Post: