បណ្តាញ 5G ដំបូងបង្អស់របស់វៀតណាម ត្រូវបានបើកដំណើរការដោយក្រុមហ៊ុន Viettel
- BY
- autoadmin
- September 21, 2019
ក្រុមហ៊ុន Viettel បានបើកជាផ្លូវការនៃបណ្ដាញ 5G នៅក្នុងទីក្រុងហូជីមិញ ដែលវាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃយុទ្ធសាស្ត្ររបស់ Viettel ដើម្បីធ្វើឱ្យប្រទេសវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅលើពិភពលោក ដែលធ្វើពាណិជ្ជកម្មសេវាកម្ម 5G ។ ស្ថានីយ៍ទាំង ១០ នឹងត្រូវបានប្រើដោយក្រុមហ៊ុន Viettel ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតរបស់ប្រទេស ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើសេវាកម្ម 5G របស់ខ្លួន មុនពេលចាប់ផ្តើមដំណើរការពាណិជ្ជកម្មនៅឆ្នាំក្រោយ។

ក្រុមហ៊ុន Viettel ដែលគ្រប់គ្រងដោយយោធាបានតំឡើងស្ថានីយ៍ 5G សាកល្បងដំបូងនៅទីក្រុងហាណូយនៅដើមឆ្នាំនេះ ហើយបានធ្វើការហៅទូរស័ព្ទ 5G លើកដំបូងនៅក្នុងខែឧសភា។ វាគឺជាក្រុមហ៊ុនដំបូងគេនៅក្នុងប្រទេស ដែលបានទទួលការអនុញ្ញាតឱ្យសាកល្បងសេវាកម្ម 5G នៅក្នុងខែមករា បន្ទាប់មកគឺ MobiFone ។ កាលពីខែវិច្ឆិកាឆ្នាំមុន រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងគមនាគមន៍ បានថ្លែងនៅក្នុងសន្និសីទមួយថា ប្រទេសវៀតណាមគួរតែសាកល្បងប្រព័ន្ធ 5G នៅឆ្នាំ២០១៩ និងធានាបាននូវការគ្របដណ្តប់ទូទាំងប្រទេសនៅឆ្នាំ២០២០។
គួរឱ្យដឹងដែរថា 5G ផ្តល់ល្បឿនលឿនជាង 4G ដល់ទៅ ១០០ដង ដែលប្រើជាចម្បងសម្រាប់ស្មាតហ្វូន និងឧបករណ៍ស្រដៀងគ្នាផ្សេងទៀត។ 5G ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់កម្មវិធីថ្មីដូចជានីតិវិធីវេជ្ជសាស្រ្តពីចម្ងាយ និងការបើកបរដោយស្វ័យប្រវត្តិជាដើម៕

អត្ថបទ៖ លីដា
- Share This Post:






