Google លុបចោលកម្មវិធីនេះ២ ចេញពី Play Store ហើយ បើមិនចង់មានបញ្ហាអ្នកគ្នាគួរតែ uninstall វាដូចគ្នា
- September 23, 2019
យោងតាមប្រភពព័ត៌មាន Phonearena បានឲ្យដឹងថា ក្រុមហ៊ុន Google បានសម្រេចចិត្តលុបចោលកម្មវិធីរបស់ Android ចំនួន២ ដែលជឿជាក់បច្ចុប្បន្នកំពុងដំណើរការជាមួយនឹងទូរស័ព្ទប្រមាណជា១,៥លាន។
កម្មវិធីទាំង២មានការងារសំខាន់គឺរកលុយតាមរយៈការដាក់ផ្សាយពាណិជ្ជកម្ម pop-up ដែលវាអាចឲ្យអ្នកប្រើប្រាស់អាចចុចទៅលើផ្ទាំងផ្សាយពាណិជ្ជកម្មដោយចៃដន្យ និងចំណាយលុយ ដើម្បីចុះឈ្មោះលើកម្មវិធីនានាផង។ អ្នកមិនបានចាប់អារម្មណ៍ទេថា តើវានឹងប៉ះពាល់អ្នកយ៉ាងណា ប៉ុន្តែរាល់ពេលដែល យើងប្រើប្រាស់វាកម្មវិធីទាំងពីរនោះ វានឹងទាញយកថាមពលរបស់ទូរស័ព្ទរបស់អ្នកខ្លាំងជាងមុន ហើយអាចទាញយកទិន្នន័យផ្សេងទៀតពីទូរស័ព្ទរបស់អ្នកផងដែរ។
ការរកឃើញផលប៉ះពាល់នេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុនសុវត្ថិភាពទូរស័ព្ទ Wandera ដោយបង្ហាញថា កម្មវិធី Sun Pro Beauty Camera មានអ្នកប្រើប្រាស់បច្ចុប្បន្ន១លានខណៈដែលកម្មវិធី Funny Sweet Beauty Selfie Camera មានអ្នកប្រើប្រាស់ដល់ទៅ៥សែននាក់ផង៕

អត្ថបទ៖ Lee
- Share This Post:






