ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    iPhone 11 Pro សាកថ្មលឿនជាងស៊េរីមុនៗមែន តែបើធៀបនឹងក្រុមហ៊ុនដទៃចាញ់គេដាច់តែម្តង

    BY Khmernote Media September 25, 2019
    iPhone 11 Pro សាកថ្មលឿនជាងស៊េរីមុនៗមែន តែបើធៀបនឹងក្រុមហ៊ុនដទៃចាញ់គេដាច់តែម្តង

    អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតលើលោករបស់អាមេរិក Apple គឺមានឈ្មោះជាក្រុមហ៊ុនស្មាតហ្វូនតែមួយគត់ ដែលនៅតែបន្តដំណើរការបច្ចេកវិទ្យាសាកថ្មទូរស័ព្ទ ដែលមានកម្លាំងខ្សោយទៅលើម៉ូដែលដ៏មានតម្លៃរបស់ខ្លួន។

    ក្រុមហ៊ុនដែលមានមូលដ្ឋានទៅទីក្រុង Cupertinho មួយនេះត្រូវបានគេជឿជាក់ថា នៅតែប្រើប្រាស់ឆ្នាំងសាក ដែលមានកម្លាំងត្រឹមតែ 5W ខណៈក្រុមហ៊ុនផ្សេងៗលោតដល់ 40W ទៅ 50W ទៅហើយ។ ក្នុងនោះគេបានដឹងទៀតថា រាល់ការសាកថ្មទូរស័ព្ទ iPhone នីមួយៗត្រូវចំណាយពេលទៅដល់៣ម៉ោង ដើម្បីសាកបានពេញ។

    ប៉ុន្តែសម្រាប់ឆ្នាំ២០១៩នេះ ទីបំផុត Apple បានធ្វើការកែប្រែខ្លួនបន្តិចតាមរយៈដុំសាកជំនួយមួយ ដែលប្រើប្រាស់ការតភ្ជាប់ USB-C និងអះអាងថា មានកម្លាំង 18W ជាមួយនឹងស៊េរីចុងក្រោយបំផុតរបស់ខ្លួនគឺ iPhone 11។ ការធ្វើតេស្តបានបង្ហាញថា វាមានល្បឿនលឿនគ្រាន់បើធៀបទៅនឹងម៉ូដែលជំនាន់មុនៗដោយចំណាយពេលសាកកន្លះម៉ោងបានថាមពលថ្ម 55% និងសាកមួយពេញចំណាយពេលតែ 1 ម៉ោង 42នាទីប៉ុណ្ណោះ។

    + 15 នាទីបានថ្ម 28%
    + 30 នាទីបានថ្ម 55%
    + 45 នាទីបានថ្ម 74%
    + 1 ម៉ោងបានថ្ម 85%
    + 1 ម៉ោង 15 នាទីបានថ្ម 94%
    + 1 ម៉ោង 30 នាទីបានថ្ម 98%
    + 1 ម៉ោង 42នាទីបានថ្ម : 100%

    ថ្វីត្បិតតែមានល្បឿនល្អជាងគេក្នុងចំណោមម៉ូដេលជំនាន់ណាទាំងអស់ក៏ពិតមែន ប៉ុន្តែបើប្រៀបធៀបជាក់ស្តែងទៅនឹងទីផ្សារជាក់ស្តែង iPhone 11 និងកម្លាំងសាកថ្មរបស់វាមិនអាចប្រដូចទៅនឹងល្បឿនសាកថ្មរបស់ Samsung Galaxy Note 10, OPPO Reno, Huawei P30 Pro និង OnePlus 7 Pro បានឡើយ ដោយស្មាតហ្វូនទាំងនេះចំណាយពេលសាកថ្មមួយពេញតែ 1ម៉ោងជាងតិចប៉ុណ្ណោះ ឬស៊េរីខ្លះមិនដល់ 1ម៉ោងផង៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay