ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Galaxy Fold កែប្រែបច្ចេកវិទ្យាមួយចំនួនត្រៀមបង្ហាញខ្លួនលើទីផ្សារអាមេរិកចុងសប្តាហ៍នេះ

    BY Khmernote Media September 25, 2019
    Galaxy Fold កែប្រែបច្ចេកវិទ្យាមួយចំនួនត្រៀមបង្ហាញខ្លួនលើទីផ្សារអាមេរិកចុងសប្តាហ៍នេះ

    អតិថិជនមិនតិចឡើយ ដែលកំពុងទន្ទឹងរងចាំការមកដល់នៃម៉ូដែល Samsung Galaxy Fold ហើយបើទោះបីជាតម្លៃរបស់វាខ្ពស់ក្បែរទៅនឹង ២ ០០០ដុល្លារក្តី ប៉ុន្តែអតិថិជននៅអាមេរិកកំពុងមានអារម្មណ៍រីករាយ ដោយសារតែជឿជាក់ថា វានឹងបង្ហាញខ្លួនជាផ្លូវការនាថ្ងៃសុក្រទី២៧ ខែកញ្ញាខាងមុខនេះហើយ។

    ថ្មីៗនេះ Samsung បានធ្វើសេចក្តីប្រកាសថា ខ្លួនបានធ្វើការកែប្រែបច្ចេកវិទ្យាមួយចំនួនទៅលើស្មាតហ្វូនបត់របស់ខ្លួនមួយនេះទាំងវត្ថុធាតុដើម និងបច្ចេកវិទ្យាផងដែរ។ក្រុមហ៊ុនក៏បានអះអាងអំពីការកែប្រែយ៉ាងពិស្តារផងដែរ ដែលខុសទៅនឹងព័ត៌មានដែលធ្លាប់ផ្តល់ឲ្យកាលពីដើមខែម្តងហើយនោះ។

    តាមផែនការ Samsung នឹងធ្វើការដាក់លក់ម៉ូដែលចំនួន២នៃស៊េរី Galaxy Fold ដែលអាចបត់បាននេះនៅក្នុងប្រទេសអាមេរិកសម្រាប់តែអ្នកប្រើប្រាស់បណ្តាញទូរស័ព្ទរបស់ AT&T ប៉ុណ្ណោះក្រៅពីនេះអតិថិជនអាចធ្វើការកម្ម៉ង់ និងបញ្ជាទិញតាមរយៈហាងលក់ទូរស័ព្ទរាយរបស់ Samsung នៅគ្រប់ទីកន្លែងផងដែរដោយក្នុងនោះជឿជាក់ថា តម្លៃក្នុងពេលលក់លើទីផ្សារដំបូងគឺប្រមាណជា ១ ៩៨០ដុល្លារ៕

     

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay