Galaxy S11 នឹងដំឡើងកាម៉េរាដល់ជាង 100 ភិចសែល ហើយអាច Zoom បានដល់ 5x
- September 29, 2019
គិតមកត្រឹមពេលនេះ Samsung Galaxy S11 នៅសល់ពេលយ៉ាងហោចណាស់៥ខែមុនការបង្ហាញខ្លួនជាផ្លូវការ ប៉ុន្តែទោះបីជាយ៉ាងណាក្តីព័ត៌មានបែកធ្លាយ ដែលចាប់ផ្តើមជាបន្តបន្ទាប់នោះនឹងក្លាយទៅជារឿងធម្មតា។
តាមរយៈការអះអាងមួយរបស់ SamMobile ដែលចេញផ្សាយនៅក្នុងកាសែត Elec បានបញ្ជាក់ថា Galaxy S11 នឹងក៏មានការអាប់ដេតជាពិសេសមួយផងដែរទៅលើកាម៉េរារបស់ខ្លួន។ មិនមែនទំហំត្រឹមតែ 12MP ឬទំហំ 48MPនោះទេ ប៉ុន្តែកាម៉េរាថ្មីរបស់ Galaxy S11 នឹងមានទំហំរហូតទៅដល់ 108MP។ ការប្រើប្រាស់ទំហំកាម៉េរា 12MP តាំងតែពីឆ្នាំ២០១៦នោះនឹងមានការកែប្រែប្លែកទៅដល់ 108MP ជំនួសវិញ។
Galaxy S10 និង iPhone 11 Pro ដែលជាម៉ូដែលទូរស័ព្ទថ្មីទើបតែប្រកាសបង្ហាញខ្លួនលើទីផ្សារនោះមានសមត្ថភាព Zoom តែត្រឹម 2x optical ប៉ុណ្ណោះ ដែលជាទំហំស្តង់ដាលើទីផ្សារ ប៉ុន្តែជឿជាក់ថា Galaxy S11 នេះនឹងមកជាមួយនឹងសមត្ថភាព Zoom ទៅដល់ 5x optical ជំនួសវិញដែលជាក់ស្តែងក្រុមហ៊ុនក៏ធ្លាប់បានធ្វើការអះអាងដូចគ្នានេះតាំងតែពីមិនាមកផងដែរ៕

អត្ថបទ៖ Lee
- Share This Post:






