បច្ចេកវិទ្យា

វៀតណាមជាប្រភពនៃការវាយប្រហារ DDoS ធំបំផុតទី៣ ក្នុងពិភពលោក សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩

BY
autoadmin
September 30, 2019

វៀតណាមត្រូវបានគេរាយការណ៍ថា ជាប្រទេសលំដាប់ ទី៣ លើពិភពលោកនេះ ដែលបានធ្វើការវាយប្រហារឱ្យមានការបដិសេធសេវាកម្ម ឬ DDoS (Distributed Denial of Service) ច្រើនបំផុតនៅត្រីមាសទី២ នៃឆ្នាំ២០១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន។ គួរឱ្យដឹងដែរថា DDoS គឺជាការវាយប្រហារតាមអ៊ិនធឺណែត ដែលជនល្មើសព្យាយាមធ្វើឱ្យម៉ាស៊ីន ឬធនធានបណ្តាញមិនអាចឱ្យអ្នកប្រើប្រាស់ចូលប្រើបាន ដោយការរំខានសេវាកម្មបណ្តាញអ៊ីនធឺណិតជាបណ្តោះអាសន្ន ឬដោយគ្មានកំណត់។

របាយការណ៍ដោយ Nexusguard ដែលមានមូលដ្ឋាននៅក្រុងហុងកុងបាននិយាយថា ៨.៧% នៃការវាយប្រហារ DDoS ជាសកល មានប្រភពចេញពីប្រទេសវៀតណាមក្នុងត្រីមាសទី២ ខណៈសហរដ្ឋអាមេរិក ២២.៨% និងប្រទេសចិន ១៣.៧% ចំណែកឯប្រទេសរុស្ស៊ី និងបារាំង ក៏ជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ ផងដែរ។ ប្រទេសផ្សេងទៀតដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ មានដូចជា៖ អេហ្ស៊ីប ប្រេស៊ីល អាល្លឺម៉ង់ ហូល្លង់ និងកូរ៉េខាងត្បូង។

Nexusguard ក៏បានព្រមានអំពីការវាយប្រហារ DDoS នេះដែរ ដែលគោលបំណងនៃការវាយប្រហារច្រើនមានលើសេវាទំនាក់ទំនង រួមទាំងអ្នកផ្គត់ផ្គង់ទូរគមនាគមន៍។ ពួកគេនិយាយថា ជនល្មើសកំពុងប្រើវិធីសាស្ត្រនេះដើម្បីចូលទៅក្នុងបណ្ដាញយ៉ាងស្របច្បាប់ ដើម្បីចៀសវៀងមានការចាប់បាន និងមើលទៅដូចជាការវាយលុកឆៅៗពេក៕

អត្ថបទ៖ លីដា

Share This Post: