SpaceX ទើបតែដាក់បង្ហាញយានអវកាស Starship ដែលអាចបញ្ជូនមនុស្សទៅភពព្រះច័ន្ទ និងភពព្រះអង្គារ
- BY
- autoadmin
- September 30, 2019
កាលពីយប់ថ្ងៃសៅរ៍លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX បានធ្វើបទបង្ហាញមួយនៅ Boca Chica រដ្ឋ Texas ស្តីពីការអភិវឌ្ឍរ៉ុក្កែតជំនាន់ក្រោយរបស់ក្រុមហ៊ុន ដែលមានឈ្មោះថា Starship ។ Starship នឹងត្រូវបញ្ជូនអ្នកដំណើររាប់រយនាក់ទៅកាន់ទិសដៅលំហរជ្រៅដូចជាភពព្រះច័ន្ទ និងភពព្រះអង្គារ។ អមដោយគំរូដ៏ធំនៃយាននេះលោក Elon Musk បានប្តេជ្ញាថា យានអវកាស Starship អាចហោះហើរទៅកាន់គន្លងគោចរជាផ្លូវការក្នុងរយៈពេល ៦ខែទៀត និងចាប់ផ្ដើមដឹកអ្នកដំណើរដំបូងរបស់ខ្លួននៅឆ្នាំក្រោយនេះ។

ការធ្វើតេស្តសាកល្បងរបស់យាន Starship បានធ្វើឡើងនៅប៉ម Boca Chica កម្ពស់ជាង ១៦៥ហ្វីត (៥០ម៉ែត្រ) និងមានម៉ាស៊ីនរ៉េបទ័រជំនាន់ក្រោយរបស់ SpaceX ចំនួន ៣គ្រឿងភ្ជាប់ទៅនឹងមូលដ្ឋានរបស់វា។ គោលដៅរបស់វាគឺដើម្បីសាកល្បងសមត្ថភាពបាញ់បង្ហោះ និងចុះចតដែល Starship នឹងត្រូវការជាប្រព័ន្ធដែលអាចប្រើឡើងវិញបាន។ គំរូដើមនឹងប្រើម៉ាស៊ីនរបស់វាដើម្បីហោះទៅរយៈកម្ពស់ខ្ពស់ ហើយបន្ទាប់មកបន្ទាបខ្លួនចុះក្រោមវិញដើម្បីជាការចុះចត ហើយវាជាបច្ចេកទេសដូចគ្នាដែល SpaceX ប្រើដើម្បីចុះចតរ៉ុក្កែតប្រតិបត្តិការបច្ចុប្បន្នរបស់ខ្លួន៕




អត្ថបទ៖ លីដា
- Share This Post:






