បច្ចេកវិទ្យា

លេចធ្លាយគំរូរូបរាង iPhone ស៊េរីថ្មី លែងមានក្បាលឆកទៀតហើយ

BY
Khmernote Media
September 30, 2019

បរទេស: នៅថ្ងៃចន្ទទី៣០ ខែកញ្ញានេះបើយោងតាមអ្នកជំនាញខាងព័ត៌មានបែកធ្លាយបច្ចេកវិទ្យា និងអ្នកជំនាញឌីសាញលោក Benenkin បានអោយដឹងថា ក្រុមហ៊ុនយក្ស Apple នឹងបង្ហាញទូរស័ព្ទ iPhone ស៊េរីថ្មីមួយទៀត ដែលមានអេក្រង់ទំហំ ៦,៧ អ៊ីញ និងជាពិសេសនោះគឺមិនមានក្បាលឆកទៀតឡើយ។

លើសពីនេះវានឹងប្រើប្រាស់បច្ចេកវិទ្យា TrueDepth sensors សម្រាប់មុខនាទី Face ID ដែលបានបង្កប់នៅក្នុងគែមអេក្រង់ ធ្វើឲ្យផ្ទៃអេក្រង់ខាងមុខលាតពេញភ្នែកតែម្តង។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា តាមរយៈការផ្លាស់ប្តូរថ្មីមួយចំនួននេះជឿជាក់ថា Apple នឹងត្រៀមបង្ហាញខ្លួនជំនាន់ថ្មីមួយនេះនាឆ្នាំ២០២០ខាងមុខនេះហើយ។

ទោះបីជាយ៉ាងណាក្តីកន្លងមកនេះមិនមែនជាលើកទី១នោះទេ ដែលមានលេចលឺព័ត៌មាននៃម៉ូដែល iPhone ដែលមានអេក្រង់៦,៧អ៊ិញបែបនេះ។ ការអះអាងផ្សេងមួយទៀត ដោយអ្នកវិភាគដ៏ល្បី Ming-Chi Kuo ក៏បាននិយាយដែរថា នាឆ្នាំ២០២០ខាងមុខនេះ Apple នឹងបង្ហាញ iPhone ថ្មីដែលមានអេក្រង់ទាំង៥,៤អ៊ិញ ៦​,១អ៊ិញនិងអេក្រង់៦,៧អ៊ិញ៕

អត្ថបទ៖ Lee

Share This Post: