យោងតាមការស្កេនខួរក្បាល និងបញ្ជាក់ពីបច្ចេកវិទ្យា AI សុនកគឺជាសត្វដែលយល់ពីអារម្មណ៍មនុស្សជាងគេ និងស្រលាញ់មនុស្សជាងជីវិតខ្លួន
- March 31, 2018
ភាគច្រើននៃអ្នកស្រលាញ់សត្វសុនក (ឆ្កែ) មិនសូវចាប់អារម្មណ៍ស្វែងយល់ពីការគិត និងការយល់ឃើញរបស់សត្វចឹញ្ចឹមខ្លួនឡើយ ពោលគឺចឹញ្ចឹម មើលថែគ្រាន់ព្រោះតែចិត្តស្រលាញ់។ ដោយឡែក យោងតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Autonomous ប្រទេស Mexico បានលើកឡើងថា សុនកគឺជាសត្វចឹញ្ចឹមមួយលើពិភពលោកដែលយល់ពីអារម្មណ៍របស់មនុស្សជាងគេ ហើយស្រលាញ់ម្ចាស់ខ្លួនជាជាងជីវិតទៅទៀត។

តាមរយៈការសិក្សារស្រាវជ្រាវនេះ អ្នកវិទ្យសាស្ត្របានរកឃើញពីវិធីក្នុងការស្វែងយល់ពីអារម្មណ៍ដែលសត្វសុនកកំពុងគិត ដោយការស្កេនខួរក្បាល។ ការប្រើប្រាស់បច្ចេកវិទ្យាស្រូបយកម៉ាញ៉េទិចម៉ាញ៉េទិក (fMRI) អ្នកស្រាវជ្រាវបានធ្វើការស្កេនខួរក្បាលនៃក្រវាត់ព្រំដែនបួន ហើយមិនឲ្យសត្វសុនកនោះមានចលនាឡើយ។ ជាលទ្ធផល ក្នុងខួរក្បាលរបស់សុនកគឺមានផ្ទុកដោយអារម្មណ៍សប្បាយ កើតទុក ខឹង និងការបង្ហាញផ្ទៃមុខដ៏គួរឲ្យភ័យខ្លាច ដូចគ្នាទៅនឹងមនុស្សដែរ។
ក្រោយមកទៀត អ្នកស្រាវជ្រាវបានប្រើប្រាស់ម៉ាស៊ីនទំនើបមួយដែលអនុញ្ញាតឲ្យពួកគេអាចសង្កេតមើលរាល់មុខមាត់មនុស្សដែលសុនកធ្លាប់ឃើញ។ ភាគច្រើននៃថតខួរក្បាល គឺបានបង្ហាញពីភាពរីករាយ និងសកម្មភាពនានាដែលពួកគេធ្លាប់ឆ្លងកាត់ពីមុនមក។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ការសិក្សារស្រាវជ្រាវនេះបានឆ្លុះបញ្ជាំងឲ្យឃើញនូវការពិសោធន៍ ដែលធ្លាប់ត្រូវបានធ្វើឡើងកាលពីដើមឆ្នាំម្ដងរួចមកហើយ។ ប៉ុន្ដែ អ្នកស្រាវជ្រាវជនជាតិជប៉ុនគឺប្រើប្រាស់បច្ចេកវិទ្យា AI វិញ។ ជាលទ្ធផលដែលពួកគេទទួលបាន គឺភាគច្រើននៃសុនកមានអារម្មណ៍ស្រលាញ់ម្ចាស់ ក៏ដូចជាមនុស្សផ្សេងៗទៀតខ្លាំង ហើយក៏ជាសត្វដែលយល់ពីអារម្មណ៍មនុស្សបានល្អជាងគេដែរ។
ប្រភព៖ digitaltrends
- Share This Post:








