បច្ចេកវិទ្យា

មេ OnePlus ប្រាប់ពីមូលហេតុ ដែលមិនព្រមដាក់បច្ចេកវិទ្យាសាកថ្មឥតខ្សែនៅលើ OnePlus 7T

BY
Khmernote Media
October 2, 2019

Xiaomi ម៉ូដេលចុងក្រោយ ដែលបំពាក់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែមានល្បឿនដល់ទៅ 30W ចំណែកឯ Huawei Mate 30 Pro កម្លាំងក៏អាចសាកថ្មឥតខ្សែដល់ 27W លើសពីនេះសូម្បីតែ iPhone 11 Pro ក៏មានបច្ចេកវិទ្យាសាកថ្មឥតខ្សែនេះផងដែរទោះបីជាត្រឹមតែល្បឿន 7.5W បានន័យថាវាបានក្លាយទៅជាស្តង់ដាធម្មតាទៅហើយសម្រាប់ស្មាតហ្វូនទាំងឡាយលើលោកដើម្បីប្រជែងទីផ្សារ។

ប៉ុន្តែអ្វីដែលយើងចង់យកមកបង្ហាញប្រាប់អ្នកទាំងអស់គ្នានៅពេលនេះគឺថា OnePlus ឯណោះវិញហាក់មិនទាន់អ្វីមកប្រជែងគេត្រង់មុខងារសាកថ្មឥតខ្សែមួយនេះនៅឡើយ។ The 91Mobiles ដែលស្ថិតនៅក្នុងពេលនៃកិច្ចប្រជុំតុមូលមួយជាមួយនឹងប្រធានក្រុមហ៊ុនប្រតិបត្តិរបស់ OnePlus លោក Pete Lau បានសរសេររៀបរាប់អំពីមូលហេតុមួយ ដែលបានធ្វើឲ្យសូម្បីជំនាន់ចុងក្រោយ OnePlus 7T ក៏នៅមិនទាន់មានបំពាក់បច្ចេកវិទ្យាសាកថ្មឥតខ្សែនេះនៅឡើយផងដែរនោះ។

លោក Lau បានសារភាពថា ក្រុមហ៊ុនពិតជាធ្លាប់មានគម្រោងនេះដូចទៅនឹងក្រុមហ៊ុនលិតទូរស័ព្ទឆ្លាតវ៉ៃផ្សេងទៀតដែរជាមួយនឹងល្បឿនសាកដល់ទៅ 30W ប៉ុន្តែជាក់ស្តែងក្រោយការធ្វើតេស្តក្រុមការងារបានជួបប្រទះទៅនឹងបញ្ហាមួយគឺការឡើងកំដៅខ្លាំងរបស់ទូរស័ព្ទ។

ក្រុមហ៊ុនក៏ធ្លាប់បានបញ្ជាក់ផងដែរខ្លួននឹងបន្តធ្វើការងារលើមុខងារដ៏សំខាន់មួយនេះហើយនឹងប្រើប្រាស់បច្ចេកវិទ្យាស្រដៀងទៅនឹង Xiaomi ជាមួយនឹងល្បឿនសាកដែលមានទៅដល់ 30W នោះជាមិនខានក្នុងពេលខាងមុខនេះ៕

អត្ថបទ៖ Lee

Share This Post: