ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ស្ងាត់ៗ Microsoft បង្ហាញទូរស័ព្ទអេក្រង់ភ្លោះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

    BY Khmernote Media October 3, 2019
    ស្ងាត់ៗ Microsoft បង្ហាញទូរស័ព្ទអេក្រង់ភ្លោះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

    កាលពីថ្ងៃពុធ ទី២ ខែតុលាម្សិលមិញនេះ ក្រុមហ៊ុន Microsoft បានដាក់បង្ហាញនូវទូរស័ព្ទម៉ូដែលថ្មីចុងក្រោយមួយរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ពិពណ៍មួយ។ វាជាទូរស័ព្ទដែលអាចបត់បាន និងមានអេក្រង់ភ្លោះ ហើយលើសពីនោះគឺអាចដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android ផងដែរ។

    អេក្រង់ទាំងសងខាងមានទំហំ៥,៦អ៊ិញអាចបត់បានដល់ទៅ៣៦០ដឺក្រេ ដែលល្មមនឹងអាចចូលក្នុងហោប៉ៅបានយ៉ាងងាយទៀតផង។ សមត្ថភាពពិសេសមួយទៀតនោះគឺអេក្រង់ទាំងពីរអាចបើកកម្មវិធីទូរស័ព្ទ mobile app ចំនួន២ផ្សេងគ្នាក្នុងពេលតែមួយទៀតផងហើយកម្មវិធីខ្លះអេក្រង់មួយអាចដើរតួជា Keyboard ឬដៃហ្គេមទៀតផង។

    យោងតាម The Verge បានឲ្យដឹងថា ស្មាតហ្វូននេះប្រើប្រាស់បន្ទះឈីប Snapdragon 855 ខណៈដែលព័ត៌មានមួយចំនួនទៀតមិនទាន់អាចបង្ហាញអស់នៅឡើយ។

    ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Microsoft លោក Panos Panay បានហៅទូរស័ព្ទថ្មីនេះថា Surface Duo នៅលើវេទិកាដែលវាបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ទីផ្សារស្មាតហ្វូនរបស់ខ្លួន ដែលកន្លងមកធ្លាប់បានជាប់គាំងតាំងតែពីឆ្នាំ២០១៧ ពេលដែលខ្លួនបានដំណើរការទូរស័ព្ទ Window Phone នោះ៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay