ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Tablet បំពាក់បច្ចេកវិទ្យា 5G ដំបូងបង្អស់លើលោកអាចនឹងបង្ហាញខ្លួនឆាប់ៗនេះ

    BY Khmernote Media October 4, 2019
    Tablet បំពាក់បច្ចេកវិទ្យា 5G ដំបូងបង្អស់លើលោកអាចនឹងបង្ហាញខ្លួនឆាប់ៗនេះ

    កន្លងទៅនេះ ក្រុមហ៊ុន Samsung បានប្រកាសបង្ហាញខ្លួនទូរស័ព្ទស្មាតហ្វូនបច្ចេកវិទ្យាអ៊ិនធឺណេត 5G ជាច្រើនម៉ូដែលមកហើយ ប៉ុន្តែសម្រាប់ Tablet ថ្មីរបស់ខ្លួននៅមិនទាន់ត្រូវបានលេចឬព័ត៌មានអ្វីនៅឡើយ ដែលវាបានធ្វើឲ្យមានព័ត៌មានចចាមអារ៉ាមកាន់តែច្រើនថា Galaxy Tab S6 ជំនាន់ថ្មីនឹងអាចបង្ហាញខ្លួនជាមួយនឹងបច្ចេកវិទ្យា 5G ចុងក្រោយនេះជាមិនខាន។

    តាមរយៈ SIG certification ម៉ូដែល Galaxy Tab S6 ត្រូវបានដាក់ចូលទៅក្នុងបញ្ជីតាំងតែពីថ្ងៃទី១៩ ខែកញ្ញា បានបញ្ជាក់យ៉ាងច្បាស់ថា ស៊េរីនេះនឹងចេញមកជាមួយនឹងឈ្មោះចំនួន២ ដែលមួយក្នុងចំណោមនោះគឺមានពាក្យថា 5G នៅពីខាងក្រោយ ហើយមួយទៀតមិនមាននោះទេ។ បើនេះអាចក្លាយទៅជាការពិតមែននោះ Galaxy Tab S6 នឹងក្លាយទៅជា Tablet ដំបូងបង្អស់លើលោក ដែលមានបំពាក់បច្ចេកវិទ្យាអ៊ិនធឺណេត 5G។

    តាមការចេញផ្សាយរបស់ BGR ក៏មានការអះអាងដូចគ្នាដែរ ដោយបានចុះផ្សាយថា Galaxy Tab S6 នឹងដំណើរការជាមួយនឹងបន្ទះឈីប Snapdragon 855 និងបច្ចេកវិទ្យា 5G ដំបូងបង្អស់ផងហើយជឿជាក់ទៀតថា ការបង្ហាញខ្លួនដំបូងគឺនៅក្នុងប្រទេសកូរ៉េខាងត្បូង និងបន្តបន្ទាប់ទៅកាន់ទីផ្សារអ៊ឺរ៉ុបនិងអាមេរិក៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay