បច្ចេកវិទ្យា

iPhone SE2 ស៊េរីឆ្នាំ 2020 នឹងច្របាច់ iPhone ចំនួន២ម៉ូដែលបញ្ចូលគ្នា

BY
Khmernote Media
October 4, 2019

អស់រយៈពេលជិត៤ឆ្នាំមកហើយ ដែល Apple ធ្លាប់បានបង្ហាញវត្តមានម៉ូដែល iPhone SE ជាលើកដំបូង ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានជំនាន់ថ្មីណាមួយមកជំនួសវានៅឡើយ ខណៈដែលព័ត៌មានចចាមអារ៉ាមកាន់តែច្រើនផងដែរនោះ។

ប៉ុន្តែកាលពីពេលថ្មីៗ តាមរយៈវេបសាយ The Phonearena ដោយការអះអាងរបស់អ្នកជំនាញវិភាគដ៏ល្បីល្បាញលោក Ming Chi Kuo បានអះអាងថា ក្រុមហ៊ុន Apple កំពុងស្ថិតនៅក្នុងដំណាក់កាលដំណើរការអភិវឌ្ឍន៍ជំនាន់ថ្មីរបស់ iPhone SE គឺ iPhone SE2។ លោកបានបញ្ជាក់ទៀតថា ជំនាន់ថ្មីនឹងជាទូរស័ព្ទ ដែលរួមបញ្ចូលគ្នារវាងទូរស័ព្ទ២ម៉ូដែល ដែលកំពុងមានវត្តមាននៅក្នុងទីផ្សារ។

iPhone SE2 នឹងប្រើប្រាស់បន្ទះឈីប ដែលមាននៅក្នុង iPhone 11 រីឯឌីសាញខាងក្រៅវិញគឺមានរូបរាងស្រដៀងខ្លាំងទៅនឹងម៉ូដែល iPhone 8S។ អេក្រង់៤,៧អ៊ិញកញ្ចក់ LCD នឹងប្រើប្រាស់ប៊ូតុង home ដោយរូប Logo ផ្ទាល់របស់ក្រុមហ៊ុន Apple ហើយលើសពីនេះក៏មានបំពាក់បច្ចេកវិទ្យា Face ID ទៀតផងដែរ៕

អត្ថបទ៖ Lee

Share This Post: