ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ផលិតកម្ម iPhone ឆ្នាំ 2019 ទំនងជាកើនបាន១០ភាគរយប្រៀបធៀបនឹងឆ្នាំមុន

    BY Khmernote Media October 7, 2019
    ផលិតកម្ម iPhone ឆ្នាំ 2019 ទំនងជាកើនបាន១០ភាគរយប្រៀបធៀបនឹងឆ្នាំមុន

    ខណៈពេលដែលទីផ្សារស្មាតហ្វូនពិភពលោកមានភាពធ្លាក់ចុះនាពេលបច្ចុប្បន្ននោះមានអ្នកជំនាញជាច្រើនបានទស្សទាយថា តួលេខលក់របស់ក្រុមហ៊ុន Apple ជាមួយនឹង iPhone ស៊េរីថ្មីរបស់ខ្លួនក៏មានការធ្លាក់ចុះដូចគ្នាដែរ។ ប៉ុន្តែអ្វីៗមិនដូចការគិតឡើយ ក្រោយការទទួលបញ្ជាទិញបានចាប់ផ្តើមភ្លាម អ្នកជំនាញអន្តរជាតិលោក Ming Chi Kuo បានអះអាងអំពីការព្យាករណ៍របស់ខ្លួនថា iPhone 11 នឹងអាចលក់ចេញក្នុងចំនួនចន្លោះពី៧០ទៅ៧៥លានគ្រឿង ខណៈដែលការព្យាករណ៍ចាស់មានត្រឹមតែ៦០ទៅ៧០លានគ្រឿង។

    លោក Kuo បានធ្វើការអះអាងដោយផ្អែកទៅលើកត្តាមួយចំនួន ដែលសំខាន់ៗដូចជាកត្តាតម្លៃ ដែល iPhone 11 ម៉ូដែល 64GB បច្ចុប្បន្នមានតម្លៃត្រឹមតែ៦៩៩ដុល្លារគឺមានកម្រិតធូរថ្លៃជាងម៉ូដែលដូចគ្នាកាលពីឆ្នាំទៅ iPhone XR 64GB នោះដល់ទៅ៥០ដុល្លារ។ លោកបានបន្តទៀតថា អ្នកប្រើប្រាស់ iPhone 6, iPhone 6s និង iPhone 7 ទាំងឡាយពិតជាអាចមានលទ្ធភាពក្នុងការប្តូរមកប្រើ iPhone 11 វិញយ៉ាងងាយស្រួល៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay