បច្ចេកវិទ្យា

Huawei បង្ខំចិត្តប្រើប្រាស់កម្មវិធី pre-installed មួយនេះ ដើម្បីជំនួស Google Service

BY
Khmernote Media
October 8, 2019

Huawei ឆ្នាំនេះដូចជាមិនសូវមានសំណាងសោះ ក្រោយពេលដែលសហរដ្ឋអាមេរិក និងចិនកំពុងនៅបន្តជាប់គាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្ម។ ដូចជាក្រុមហ៊ុនផលិតទូរស័ព្ទដទៃទៀតដែរ Huawei គឺពឹងផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android របស់ Google សម្រាប់អ្នកប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន។

ក្នុងស្ថានភាពមិនច្បាស់លាស់ថា វានឹងអាចត្រឡប់មកល្អប្រសើរវិញរវាងទំនាក់ទំនងមហាយក្សទាំងពីរ ជាពិសេសថាតើខ្លួននឹងអាចដំណើរការ Google Service វិញបានពេលណានោះ? ចុងក្រោយនេះក្រុមហ៊ុនយក្សចិន Huawei មួយនេះបានបង្ខំចិត្តក្នុងការដាក់ឲ្យប្រើប្រាស់កម្មវិធីចាស់មួយរបស់ខ្លួន ដែលជាកម្មវិធីបែប in-house app ដើម្បីជំនួសសេវាកម្ម Google Service បណ្តោះអាសន្ន។

AppGallery នឹងដាក់ឲ្យដំណើរការជំនួស Google Play Store និងអាចប្រើប្រាស់នៅក្នុងប្រទេសចំនួន១៧០ទូទាំងពិភពលោក។ ជាក់ស្តែងកម្មវិធីនេះធ្លាប់ត្រូវបានដាក់ឲ្យដំណើរការដំបូងតាំងតែពីឆ្នាំ២០១១មកម្ល៉េះ ប៉ុន្តែសម្រាប់តែទីផ្សារក្នុងប្រទេសចិនប៉ុណ្ណោះ។ ក្រុមហ៊ុន Huawei បានប្រើប្រាស់ Huawei Browser ជំនួស Google Chrome, Huawei Mobile Cloud ជំនួស Google Drive និង Huawei Music ជំនួស Youtube ឬ Play Music។ ក្រុមហ៊ុន Huawei ក៏បានត្រៀមផ្លូវក្រោយរបស់ខ្លួនរួចជាច្រើន ដោយបញ្ចេញប្រតិបត្តិការ Harmony OS ហើយយើងរំពឹងថាប្រតិបត្តិការនេះរួចរាល់ដាក់ឲ្យដំណើរលើស្មាតហ្វូននៅឆ្នាំក្រោយនេះ៕

អត្ថបទ៖ Lee

Share This Post: