ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    សាហាវណាស់! អ្នករត់ពន្ធបានប្រើប្រាស់ Drone ដើម្បីលួចដឹកស្មាតហ្វូនជាច្រើនដែលមានតម្លៃសរុប 80លានដុល្លារចូលក្នុងប្រទេសចិន

    BY Khmernote Media April 2, 2018
    សាហាវណាស់! អ្នករត់ពន្ធបានប្រើប្រាស់ Drone ដើម្បីលួចដឹកស្មាតហ្វូនជាច្រើនដែលមានតម្លៃសរុប 80លានដុល្លារចូលក្នុងប្រទេសចិន

    យោងតាមគេហទំព័រ Legal Dialy របស់ប្រទេសចិនបានលើកឡើងថា ក្នុងថ្ងៃនេះតែម្ដង រាជរដ្ឋាភិបាលទើបតែបានបិទចោលនូវគម្រោងប្រព័ន្ធរត់ពន្ធស្មាតហ្វូនដ៏សំខាន់មួយ ហើយចាប់បានជនសង្ស័យប្រមាណជា 26នាក់ដែលទាក់ទងទៅនឹងគម្រោងនេះ។

    យោងតាមក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជនសង្ស័យបានប្រើប្រាស់ Drone ដើម្បីដឹកជញ្ជូនស្មាតហ្វូនដោយហោះហើរលើផ្លូវពីរខ្សែគឺក្នុងទីក្រុង Shenzhen ប៉ែកខាងត្បូងប្រទេសចិន និង Hong Kong។ តាមរយៈការរៀបចំនេះ ជនល្មើសអាចដឹកជញ្ជូនស្មាតហ្វូនបានប្រមាណជា 15,000គ្រឿងឯណោះក្នុងមួយយប់។ ប៉ូលីសបានលើកឡើងថា ប្រសិនបើគម្រោងនេះបានសម្រេច គឺមានចំនួនទឹកប្រាក់សរុបរហូតដល់ទៅ 500លានយ័នឯណោះ ដែលស្មើរនឹង 79.5លានដុល្លារ។

    គួរបញ្ជាក់ផងដែរថា ការប៉ុនប៉ងដើម្បីរត់ពន្ធគ្រឿងអេឡិចត្រូនិកពីហុងកុង ទៅកាន់ប្រទេសចិន គឺជារឿងធម្មតាទៅហើយ។ កាលពីប៉ុន្មានឆ្នាំមុន បុរសម្នាក់បានព្យាយាមលួចយក iPhone 94គ្រឿងចូលទៅក្នុងប្រទេសចិន តាមរយៈការរុំព័ទ្ធពេញខ្លួន។ ករណីនេះត្រូវបានកើតឡើងកាលពីឆ្នាំ2011។ ក្រៅពីនេះ យើងក៏ធ្លាប់សង្កេតឃើញមានករណីផ្សេងទៀត ដោយជនល្មើសព្យាយាមលាក់ iPhone ជាង 200គ្រឿងក្នុងដបស្រាបៀរ រួចផ្ញើរចេញទៅកាន់ប្រទេសចិន។

    Fu

    ប្រភព៖ engadget

    Share This Post:
    MPO4D jitutoto mpo4d Mpoplay