បច្ចេកវិទ្យា

ឈុតថ្មីសម្រាប់អ្នកអវកាសអង្គការ NASA ត្រូវបានបង្ហាញ ដែលអមមកជាមួយនឹងបច្ចេកវិទ្យាថ្មី និងរូបរាងតូចស្ដើងជាងមុន

BY
autoadmin
October 11, 2019

កាលពីមុនយើងធ្លាប់បានឃើញរួចមកហើយថា ឈុតសម្រាប់អ្នកអវកាសគឺមិនស្រួលពាក់នោះទេ ដោយសារវាមានមាឌធំប៉ោងពិបាកធ្វើចលនា។ ប៉ុន្តែពេលនេះអ្នកអវកាសជំនាន់ក្រោយរបស់ណាសា គួរតែអាចធ្វើចលនាបានយ៉ាងរលូននៅក្នុងបរិយាកាសទំនាញទាបបានហើយ ដោយសារមានការរចនាថ្មីគួរឱ្យកត់សម្គាល់សម្រាប់ឈុតអវកាសជំនាន់ក្រោយនេះ។ ឈុតនេះវានឹងជួយឱ្យអ្នកអវកាសធ្វើចលនាងាយស្រួលជាងមុន ស្របពេលណាសា កំពុងមានគម្រោងបញ្ជូនមនុស្សទៅក្រៅភពជាថ្មី។

ឈុតថ្មីនឹងអនុញ្ញាតឱ្យមានមានការឆ្លាស់គ្នាបានល្អ និងបត់បែនកាន់តែស្រួលនៅផ្នែកត្រគាក និងជង្គង់។ បាតស្បែកជើងរបស់វាក៏នឹងមានការរចនាបន្ថែមឱ្យទន់ ដើម្បីឱ្យអ្នកអវកាសអាចបត់បែនបាន។ ស្មាអាវថ្មីនឹងអនុញ្ញាតឱ្យអវកាសយានិកអាចលើកវត្ថុបានផុតក្បាល ហើយក៏អាចធ្វើឱ្យចលនាដៃរបស់ពួកគេកាន់តែមានភាពងាយស្រួល បូករួមជាមួយបច្ចេកវិទ្យាថ្មីផ្សេងទៀតផងដែរ។ គួររំលឹកដែរថាអង្គការណាសា សង្ឃឹមនឹងបញ្ជូនមនុស្សទៅឋានព្រះចន្ទវិញនៅឆ្នាំ២០២៤ ជាមួយនឹងបេសកកម្មរបស់ខ្លួន ហើយឈុតនេះទំនងជាសម្រាប់ពួកគេទាំងនោះហើយ៕

អត្ថបទ៖ លីដា

Share This Post: