សិល្បៈ

អតីតសមាជិកក្រុម F(x) និងជាតារាសម្តែងស្រី Sulli ត្រូវគេប្រទះឃើញបាត់បង់ជីវិត នៅក្នុងអគារអាផាតមិនយ៉ាងអាណោចអាធ័ម

BY
Khmernote Media
October 14, 2019

កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន KoreaBoo បានឲ្យដឹងថា អតីតសមាជិកក្រុម F(x) និងជាតារាសម្តែងឈ្មោះ​ Sulli Choi បានទទួលមរណភាព ដោយការធ្វើអត្តឃាត។ យោងតាមសម្តីរបស់ប៉ូលិសនៅ Seongnam Sujeong ក្នុងខេត្ត Gyeonggi បានឲ្យដឹងថានៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មិត្តរួមការងារ បានឃើញនាងដេកស្លាប់នៅក្នុងអាផាតមិនមួយ ស្ថិតនៅក្នុងក្រុង Sujeong-gu ខេត្ត Seongnam នៅម៉ោងប្រហែល ៤ និង ៣០ នាទីល្ងាច (ម៉ោងនៅកូរ៉េខាងត្បូង)។

បច្ចុប្បន្ននេះប៉ូលីសកំពុងស្វែងរកសំបុត្រផ្ដាំផ្ញើដែលតារាស្រីរូបនេះអាចនឹងបន្សល់ទុក និងពិនិត្យមើលកន្លែងកើតហេតុដើម្បីរកឲ្យឃើញមូលហេតុពិតប្រាកដនៃការស្លាប់របស់តារាវ័យក្មេងរូបនេះ។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕

Share This Post: