សិល្បៈ

លោក Choiza បង្ហោះសារបង្ហាញភាពសោកសៅ ក្រោយ Sulli ជាអតីតគូស្នេហ៍ខ្លួនបានលាចាកលោក

BY
Khmernote Media
October 16, 2019

លោក Choiza អតីតសង្សាររបស់តារាសម្តែង និងចម្រៀង Sulli បានបន្សល់ទុកនូវពាក្យសោកសៅនៅលើបណ្តាញសង្គមរបស់គាត់ បន្ទាប់ពីអតីតគូស្នេហ៍របស់ខ្លួនបានទទួលមរណភាពកាលពីម្សិលមិញ។ ដោយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោក Choiza បានបង្ហោះសារនៅលើគណនីអ៊ីនស្តាក្រាមរបស់ខ្លួនថា៖ “យើងធ្លាប់ចំណាយពេលវេលាដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់យើងជាមួយគ្នា។ ខ្ញុំផ្ញើក្ដីអាណិតឱ្យអ្នកបែបនេះ ប៉ុន្តែខ្ញុំនឹងចងចាំអនុស្សាវរីយ៍របស់យើងរហូតដល់ថ្ងៃដែលខ្ញុំបិទភ្នែក។ ខ្ញុំពិតជានឹកអ្នកណាស់”។

សូមបញ្ជាក់ផងដែរថាស្នេហារវាងអតីតសមាជិកក្រុម f(x) Sulli និងតារាចម្រៀងលោក​ Choiza បានបែកធ្លាយជាសាធារណៈកាលពីឆ្នាំ២០១៤ ដោយពួកគេបានទទួលស្គាល់ស្នេហា និងទាក់ទងគ្នា រហូតដល់ខែមីនា ឆ្នាំ២០១៧ អ្នកទាំង២ក៏បានបែកគ្នា។ លោក​ Choiza ក៏ទទួលបានការរិះគន់ ដោយអ្នកលេងអ៊ីនធឺណេតមួយចំនួនបានអះអាងថា Choiza ក៏ជាមូលហេតុមួយដែលធ្វើឲ្យ Sulli មានជម្ងឺផ្លូវចិត្ត៕

Share This Post: