ទោះរងបំរាមពីសំណាក់អាមេរិកក្តី ប៉ុន្តែការលក់របស់ Huawei មិនធ្លាក់ចុះឡើយ
- October 17, 2019
មកដល់ពេលនេះក្រុមហ៊ុន Huawei នៅតែបន្តធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សគ្រប់គ្នា ដែលកន្លងមកបានរំពឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទយក្សរបស់ចិនមួយនេះនឹងត្រូវបិទទ្វារ ដោយសារមានឈ្មោះនៅក្នុងបញ្ជីខ្មៅអង្គភាពរបស់ក្រសួងពាណិជ្ជកម្មអាមេរិក។
ក្រោមហេតុផលសុវត្ថិភាព ក្រុមហ៊ុននេះត្រូវបានហាមឃាត់មិនឱ្យទិញគ្រឿងបន្លាស់ និង software ពីសំណាក់ក្រុមហ៊ុនបណ្តាញផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក។ លើសពីនេះ Huawei ក៏ត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់សេវាកម្ម Google ជាពិសេសប្រព័ន្ធប្រតិបត្តិការណ៍ Android របស់ខ្លួនសម្រាប់ទូរស័ព្ទជំនាន់ថ្មីទាំងអស់ផងដែរ។
ទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបនេះក្តី ប៉ុន្តែតាមរយៈក្រុមហ៊ុន Huawei បានប៉ាន់ប្រមាណថា ខ្លួននឹងនាំចេញស្មាតហ្វូនចំនួនដល់ទៅ ៣០០ លានគ្រឿងនៅឆ្នាំនេះដែលកើនឡើងជិត ៥០ ភាគរយពីចំនួន ២០៦ លានគ្រឿង ដែលខ្លួនបានចែកចាយកាលពីឆ្នាំមុន។
កន្លងមកក្រុមហ៊ុននេះបានគិតថា វានឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបំផុតនៅលើពិភពលោកនៅចុងឆ្នាំនេះគឺឈរនៅលើ Samsung និង Apple ប៉ុន្តែនៅពេលដែលវាត្រូវបានហាមឃាត់ពីបណ្តាញផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកក្រុមហ៊ុនបានដឹងថាលទ្ធផលនេះនឹងមិនអាចកើតឡើងបានភ្លាមទេ៕

អត្ថបទ៖ Lee
- Share This Post:






