ទេសចរណ៍លំហរអាកាស Virgin Galactic នឹងមានវត្តមានឆាប់ៗ ខណៈឈុតសំលៀកបំពាក់សម្រាប់ការហោះហើរក៏ត្រូវបានបង្ហាញ
- BY
- autoadmin
- October 17, 2019
មហាសេដ្ឋីលោក Richard Branson ដែលជាស្ថាបនិក Virgin Group បានប្រាប់ស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃពុធថា គម្រោងទេសចរណ៍លំហអាកាស Virgin Galactic អាចនឹងជិតចុះបញ្ជីភាគហ៊ុនរបស់ខ្លួនជាសាធារណៈ នៅពេលជើងហោះហើរក្នុងលំហររបស់វាចាប់ផ្តើមជាផ្លូវការ។ លោក Branson បានថ្លែងបែបនេះ ចំពេលដែលលោកធ្វើការប្រកាស និងបង្ហាញអំពីឈុតសំលៀកបំពាក់ថ្មី សម្រាប់ឱ្យអតិថិជនរបស់ Virgin Galactic ដើម្បីពាក់នៅក្នុងដំណើរកម្សាន្តរបស់ពួកគេផងដែរ។

Virgin Galactic កំពុងត្រៀមពង្រីកអាជីវកម្មរបស់ខ្លួនជាក្រុមហ៊ុនអវកាសមនុស្សដំបូងគេ ដែលបានផ្សព្វផ្សាយជាសាធារណៈតាមរយៈការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Social Capital Hedosophia ឬ SCH ដែលជាក្រុមហ៊ុនទទួលបានគោលបំណងពិសេស ដែលបង្កើតឡើងដោយអ្នកវិនិយោគទុនឈ្មោះ Chamath Palihapitiya ។ ក្រុមហ៊ុនក៏គ្រោងនឹងចុះបញ្ជីនៅផ្សារហ៊ុនញូវយ៉កផងដែរ។ នៅពេលកិច្ចព្រមព្រៀងត្រូវបានធ្វើឡើង ក្រុមហ៊ុន Virgin Galactic នឹងមានតម្លៃ ១.៥ពាន់លានដុល្លារ ដោយ SCH នឹងរក្សាភាគហ៊ុន ៤៩% ខណៈលោក Richard Branson នឹងគ្រប់គ្រង ៥១% ។
យានអវកាសរបស់ Virgin Galactic អាចដឹកអ្នកដំណើរបាន ៦នាក់ និងអាកាសយានិក ២នាក់ ដល់ទីអវកាស។ ដំណើររួមបញ្ចូលទាំងការបាញ់ឡើងលើបរិយាកាសផែនដី និងដល់ទីអវកាស នៅក្នុងយន្ដហោះដែលដើរដោយ jet-powered ។ យានអវកាស និងអ្នកដំណើរនៅទីនោះ អណ្តែតលើលំហររយៈពេលពីរបីនាទី មុនពេលវិលត្រឡប់មកផែនដីយឺតៗវិញ។ សំបុត្រសម្រាប់ការហោះហើរ Virgin Galactic មានតម្លៃប្រហែល ២៥០,០០០ដុល្លារ/ម្នាក់ ហើយក៏មានអតិថិជន ៦០៣នាក់ បានចុះឈ្មោះ និងកំពុងរង់ចាំការធ្វើដំណើរផងដែរ៕




អត្ថបទ៖ លីដា
- Share This Post:






