Galaxy Fold 2 មានរូបរាងបញ្ច្រាសគ្នានឹង Galaxy Fold ត្រៀមបង្ហាញខ្លួននាឆ្នាំក្រោយ
- October 17, 2019
កន្លងមកយើងធ្លាប់បានលឺព័ត៌មានចចាមអារ៉ាមហើយអំពីម៉ូដេលជំនាន់ក្រោយរបស់ Galaxy Fold 2 ដែលនឹងមានរូបរាងកាច់បញ្ច្រាសពីរូបរាងរបស់ Galaxy Fold បច្ចុប្បន្ន។ ទោះបីជាមានផលលំបាកក្នុងការផលិតជំនាន់ក្រោយ ដែលត្រូវបានគេហៅឈ្មោះថា Galaxy Fold 2 មែន ប៉ុន្តែតាមការអះអាងរបស់ Tips Korea Media បានអះអាងថា Samsung នឹងដាក់បង្ហាញជំនាន់ថ្មីនេះទៅតាមផែនការ ដែលបានគ្រោងទុកជាមិនខាន។
តាមការអះអាងពីប្រភពដ៏គួរឲ្យទុកចិត្តបបានឲ្យដឹងថា Galaxy Fold 2 អាចនឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២០ខាងមុខនេះក្នុងនោះគឺមួយខែក្រោយការបង្ហាញខ្លួនរបស់ Galaxy S11 ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែមិនានោះ។ ទោះបីជាយ៉ាងណាក្តីប្រភពដដែលនេះមិនអាចបញ្ជាក់បន្ថែមអំពីព័ត៌មានលំអិតរបស់ Galaxy Fold 2 ឡើយក្នុងរយៈពេលឆ្ងាយបែបនេះ។
ប៉ុន្តែ Phonearena បានធ្វើការសន្មត់មួយចំនួនថា Galaxy Fold 2 នឹងប្រើប្រាស់បន្ទះឈីប Snapdragon 865 ជាមួយនឹង modem X55 5G ដូចទៅនឹងអ្វីដែល Galaxy S11 មានដែរ៕

អត្ថបទ៖ Lee
- Share This Post:






