បច្ចេកវិទ្យា

AirPods 3 អាចនឹងបង្ហាញខ្លួនក្នុងខែនេះ ហើយកាន់តែថ្លៃលើសជំនាន់មុនៗទៀត

BY
Khmernote Media
October 21, 2019

តាមការចេញផ្សាយរបស់កាសែត China Economic Daily បាននិយាយថា AirPods ជំនាន់ទី៣របស់ក្រុមហ៊ុន Apple បើតាមផែនការអាចនឹងបង្ហាញខ្លួនក្នុងខែតុលានេះហើយ និងបានត្រៀមស្តុកយ៉ាងគ្រប់គ្រាន់សម្រាប់រដូវកាលលក់ដ៏មមាញឹកជាពិសេសថ្ងៃបុណ្យណូអែលផងដែរ។

ទោះបីជាពីមុនមានការអះអាង AirPods ម៉ូដែលថ្មីនេះនឹងអាចបង្ហាញខ្លួនតែទៅលើទីផ្សារមួយចំនួនដូចជាអ៊ឺរ៉ុប និងអាមេរិកខាងជើងក្តី ប៉ុន្តែជឿជាក់ថាតាមផែនការរបស់ Apple ផលិតផលនេះនឹងត្រូវដាក់លក់នៅគ្រប់ទីផ្សារទាំងអស់លើពិភពលោក ហើយបើមិនមានការប្រែប្រួលទេវាគឺត្រូវបានគេដាក់ឈ្មោះថា AirPods 3 ឬអាចទៅជា AirPods Pro វិញនៅពេលបង្ហាញខ្លួន។

តាមប្រភពដដែលបានសរសេរយ៉ាងជឿជាក់ថា តម្លៃរបស់វាគឺប្រហែលជា២៦០ដុល្លារក្នុងមួយសម្រាប់ ដែលជាតម្លៃលើសពីជំនាន់ចាស់ដល់ទៅជាង១០០ដុល្លារ ទាំងដែលរូបរាងរចនា (design) តូចជាងមុន និងខ្លីជាងមុខដាច់ ប៉ុន្តែបើនិយាយពីសមត្ថភាពកាត់បន្ថយសម្លេងរំខាន (Noise Cancelling) វិញគឺខ្លាំងជាងម៉ូដែលចាស់៕

អត្ថបទ៖ Lee

Share This Post: