ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Huawei P40 និង P40 Pro អាចនឹងដំណើរការបានត្រឹម Android 10 ជាមួយនឹង Harmony OS

    BY Khmernote Media October 22, 2019
    Huawei P40 និង P40 Pro អាចនឹងដំណើរការបានត្រឹម Android 10 ជាមួយនឹង Harmony OS

    កាលពីខែកញ្ញាក្រុមហ៊ុន Huawei បានដាក់បង្ហាញជាផ្លូវការរួចមកហើយនូវស្មាតហ្វូនម៉ូដែល Mate 30 និង Mate 30 Pro ដែលស្មាតហ្វូនទាំង២នេះបានដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android 10 ប៉ុន្តែគឺមិនអាចប្រើប្រាស់សេវាកម្មរបស់ Google បានទេ ដោយសារតែមានការដាក់ទណ្ឌកម្មពាណិជ្ជកម្មពីសំណាក់សហរដ្ឋអាមេរិក។

    ស្ថានភាពនេះអាចនឹងមានការផ្លាស់ប្តូរនៅប៉ុន្មានខែខាងមុខនេះ ប៉ុន្តែតាមរបាយការណ៍របស់ក្រុមហ៊ុន Huawei គឺបានបញ្ជាក់ថា ខ្លួនអាចនឹងមានយុទ្ធសាស្ត្រផ្សេងសម្រាប់ស្មាតហ្វូនបន្ទាប់របស់ខ្លួន ប្រសិនបើការងារពិភាក្សានេះមិនអាចប្រព្រឹត្តទៅជោគជ័យ។

    បើតាមការអះអាងរបស់អ្នកជំនាញទស្សទាយបច្ចេកវិទ្យាម្នាក់បានអះអាងថា ស៊េរី Huawei P40 ថ្មីនឹងអាចបង្ហាញខ្លួនជាមួយនឹងតែប្រព័ន្ធប្រតិបត្តិការ Android 10 និង Harmony OS ប្រសិនបើទណ្ឌកម្មអាមេរិកមិនអាចបញ្ចប់ទៅនៅត្រឹមដើមឆ្នាំ២០២០។ មានន័យថា Huawei P40 និង P40 Pro នឹងមិនខុសពី Huawei Mate 30 និង Mate 30 Proឡើយ។ គួរឲ្យដឹងបន្ថែមទៀតថា ស៊េរីថ្មី Huawei P40 នឹងអាចបង្ហាញខ្លួនដំបូងនៅក្នុងខែមិនាឆ្នាំ២០២០ខាងមុខនេះហើយ៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay