បច្ចេកវិទ្យា

ស្មាតហ្វូនដំបូងគេលើលោក ដែលប្រើប្រាស់បន្ទះឈីប Snapdragon 865

BY
Khmernote Media
October 22, 2019

ព័ត៌មានចេញផ្សាយកាលពីដើមខែកន្លងមកបានឲ្យដឹងថា ក្រុមហ៊ុន Qualcomm នឹងធ្វើការណែនាំបង្ហាញខ្លួនបន្ទះឈីបថ្មីរបស់ខ្លួនគឺ Snapdragon 865 យ៉ាងយូរបំផុតនៅក្នុងខែវិច្ឆិកាខាងមុខនេះ ហើយនៅមិនទាន់មានព័ត៌មានច្រើនពាក់ព័ន្ធនឹងធាតុសំខាន់ៗរបស់បន្ទះឈីបនេះឡើយ ប៉ុន្តែជឿជាក់ថាវាត្រូវបានផលិតដោយក្រុមហ៊ុន Samsung។

លើសពីនេះអ្វីដែលយើងអាចបានដឹងនោះគឺថា Snapdragon 865 នេះនឹងផលិតចេញមក២ប្រភេទ ក្នុងនោះមួយនឹងបំពាក់បច្ចេកវិទ្យា modem សម្រាប់កម្មវិធីអ៊ិនធឺណេតឥតខ្សែ 5G ផងដែរ។ ហើយថ្មីៗនេះតាមរយៈ WCCTech បានអះអាងថា មានក្រុមហ៊ុនផលិតទូរស័ព្ទចិនដ៏ប្រណិតមួយ បានសម្រេចចិត្តក្នុងការប្រើប្រាស់បន្ទះឈីបដ៏ថ្មីសន្លាងនេះ ជាមួយនឹងស្មាតហ្វូនម៉ូដេលថ្មីរបស់ខ្លួន។

ស្មាតហ្វូនថ្មីនោះត្រូវបានគេស្គាល់ថា Titanium M6 5G ជាផលិតផលរបស់ក្រុមហ៊ុនឈ្មោះថា 8848 ហើយជឿជាក់នឹងមានតម្លៃមិនធូរថ្លៃឡើយ។Titanium M6 5G មានអេក្រង់ប្រភេទ AMOLED ទំហំ 6.01អ៊ិញ, សេនស័រកាំមេរ៉ា 64MP ដែលមានសមត្ថភាពផលិតរូបភាព 100MG ខណៈដែលមាន RAM ទំហំ 12G និងអង្គចងចាំដល់ទៅ 1TB ផងដែរ៕

អត្ថបទ៖ Lee

Share This Post: