បច្ចេកវិទ្យា

ត្រូវអាមេរិកគៀបមែន តែ Huawei លក់ស្មាតហ្វូនបានជាង ២០០លានគ្រឿងឯណោះក្នុងឆ្នាំ២០១៩

BY
Khmernote Media
October 26, 2019

ក្រុមហ៊ុនយក្សចិន Huawei នៅក្នុងឆ្នា២០១៩នេះបានប្រកួតប្រជែងយ៉ាងខ្លាំងពីតួលេខលក់ចាស់កាលពីឆ្នាំ២០១៨ ទាំងដែលខ្លួនបានជាប់បម្រាមពាណិជ្ជកម្មរបស់ប្រទេសអាមេរិក ប៉ុន្តែទោះបីជាយ៉ាងណាក្តីបម្រាមនេះនឹងមិនបានធ្វើឲ្យផលិតកម្មរបស់ Huawei ធ្លាក់ចុះឡើយ។ តាមការប្រកាសចុងក្រោយបំផុតដោយក្រុមហ៊ុនផ្ទាល់បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះ Huawei បានចែកចាយស្មាតហ្វូនរបស់ខ្លួនប្រមាណជាជាង២០០លានគ្រឿងមកហើយ ដែលវាគឺជាតួលេខដែលខ្លួនបានកំណត់សម្រាប់ទិសដៅទីផ្សារប្រចាំឆ្នាំរបស់ខ្លួន។

តួលេខនេះនឹងបន្តកើនឡើងហួសការរំពឹងទុករបស់ខ្លួន ដោយសារតែបច្ចុប្បន្នក្រុមហ៊ុននៅសល់ពេលយ៉ាងហោចណាស់២ខែទៀត ដើម្បីបន្តការលក់របស់ខ្លួន។ ទំហំលក់ភាគច្រើន ដែលបានកើនឡើងត្រូវបានគេមើលឃើញថា គឺនៅក្នុងទីផ្សាររបស់ប្រទេសចិន ដែលជាប្រទេសមិនមានការប្រើប្រាស់សេវាកម្ម Google Service ដែលត្រូវបានរងបម្រាមពីសំណាក់សហរដ្ឋអាមេរិកនោះទេ។ ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនមិនអាចរំពឹងបានទេថា នឹងអាចបង្កើនការលក់ដល់៣០០លានគ្រឿងដោយមិនមានការលើកលែងទណ្ឌកម្មពីរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននោះដែរ៕

អត្ថបទ៖ Lee

Share This Post: