បច្ចេកវិទ្យា

Samsung កំពុងសម្ងំផលិតស្មាតហ្វូនបត់ថ្មី មានរាងដូចសំបកលៀស

BY
Khmernote Media
October 31, 2019

ប៉ុន្មានខែមកហើយ ដែលមានអត្ថបទជាច្រើនបានបញ្ជាក់ថា មានកត្តាជាច្រើនបានជឿជាក់ថា ក្រុមហ៊ុន Samsung កំពុងពិចារណាផលិតស្មាតហ្វូន ដែលអាចបត់បានទី២ថ្មីរបស់ខ្លួន ហើយមិនតែប៉ុណ្ណោះក្រុមហ៊ុនថែមទាំងបានបញ្ជាក់ទៀតផងដែរអំពីរូបរាងថ្មីរបស់ស្មាតហ្វូននោះ ដែលស្រដៀងទៅនឹងសំបកលៀស។

ក៏មានព័ត៌មានបន្ថែមជាច្រើនទៀតផងដែរអំពីដំណឹងម៉ូដែលថ្មីបត់បាននេះដោយនិយាយថា ក្រុមហ៊ុនគឺចាប់ផ្តើមធ្វើការងារលើការឌីហ្សាញនេះហើយផងដែរ។ ក្រុមហ៊ុន Samsung ក៏បានបង្ហោះវីដេអូមួយនៅលើយូធ្យូប ដែលមានចំណងជើងថា ទម្រង់ថ្មីមួយសម្រាប់ស្មាតហ្វូនដែលអាចបត់បាន “A New Form Factor for Foldable Smartphones”។

Sammobile បានចេញផ្សាយថា ម៉ូដែលដែលអាចបត់បានទី២ ត្រូវបានគេរំពឹងថា នឹងមានតម្លៃក្រោម ២០០០ដុល្លារ។ មិនទាន់មានព័ត៌មានលំអិតច្រើនអ្វីឡើយ ប៉ុន្តែគេជឿជាក់ថា ស្មាតហ្វូនបត់ថ្មីនេះមានអេក្រង់ទំហំ៦,៧អ៊ីញ ដែលអ្នកប្រើប្រាស់នឹងអាចជ្រើសរើសបាន៣ពណ៌ដូចជាពណ៌ស ពណ៌ខ្មៅ និងពណ៌ស្វាយ រីឯអង្គចងចាំមានទៅដល់252GB៕

អត្ថបទ៖ Lee

Share This Post: