តើពលរដ្ឋនៅបណ្តាប្រទេសនីមួយៗត្រូវធ្វើការសន្សំលុយប៉ុន្មានថ្ងៃ ទើបទិញ iPhone 11 Pro បានមួយគ្រឿងប្រើ?
- October 31, 2019
តើពលរដ្ឋអាមេរិកនឹងត្រូវកាលពេលវេលាប៉ុន្មាន ដើម្បីសន្សំឲ្យបានគ្រប់ចំនួនលុយទិញម៉ូដែលថ្មីរបស់ Apple គឺ iPhone 11 Pro វាគឺជាការសិក្សាថ្មី និងចុងក្រោយមួយរបស់ Picodi ខណៈដែលបច្ចុប្បន្នម៉ូដែលនេះមានតម្លៃជាមធ្យមលើទីផ្សារប្រហែលជា១០៨៧,៦៦ដុល្លារក្នុងមួយគ្រឿង។
តាមការស្រាវជ្រាវបានបញ្ជាក់ថា ពលរដ្ឋរបស់ប្រទេសអាមេរិកនឹងត្រូវការពេលយ៉ាងហោចណាស់៥,៨ថ្ងៃ ដើម្បីសន្សំឲ្យបានគ្រប់លុយទិញម៉ូដែល iPhone 11 Pro ទំហំ 64GB។ តាមស្ថិតិជាប្រចាំសប្តាហ៍ពលរដ្ឋអាមេរិកអាចរកចំណូលបានជាមធ្យម៩៣៦,៧៨ដុល្លារ។

ការងារមួយសប្តាហ៍៥ថ្ងៃមានន័យថា១៨៧,៧៨ដុល្លារអាមេរិកប៉ុណ្ណោះ ដែលពួកគេអាចសន្សំបាន ប៉ុន្តែដើម្បីឲ្យគ្រប់ចំនួនតម្លៃរបស់iPhone 11 Pro ពលរដ្ឋអាមេរិកនឹងត្រូវការពេលរហូតទៅដល់៥,៨ថ្ងៃ។
ក្នុងនោះការសិក្សាស្រាវជ្រាវដដែលក៏បានបង្ហាញដែរថា ពលរដ្ឋស្វីសត្រូវការពេលសន្សំលុយត្រឹមតែ៤,៨ថ្ងៃ ខណៈដែលប្រទេសមិកស៊ិកត្រូវការពេលរហូតទៅដល់៥៤,២ថ្ងៃគឺជាប្រទេសដែលត្រូវសន្សំលុយរយៈពេលយូរជាងគេក្នុងចំណោមប្រទេសដែលស្ថិតនៅក្នុងការស្រាវជ្រាវរបស់គេ៕

អត្ថបទ៖ Lee
- Share This Post:






