បច្ចេកវិទ្យា

Tablet ថ្មីរបស់ Huawei មានរូបរាងស្ទើរតែដូច iPad Pro នឹងមានកាមេរ៉ាទំលុះអេក្រង់ផងដែរ

BY
Khmernote Media
November 1, 2019

នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ម្សិលមិញនេះ Evan Blass បានចេញផ្សាយអំពីរូបភាពបែកធ្លាយផ្សេងមួយទៀតនៃ tablet បច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Huawei។ លើសពីនេះលោក Even Blass ក៏បានបញ្ជាក់ទៀតថា ឈ្មោះរបស់វាលើទីផ្សារគឺ Huawei MatePad Pro មិនមែន MediaPad M7 ដូចការរំពឹងទុកលើកមុនឡើយ។

ក្រុមហ៊ុន Samsung បានដាក់បង្ហាញខ្លួន tablet ម៉ូដែលចុងក្រោយរបស់ខ្លួនរួចរាល់មកហើយនាពេលកន្លងទៅនេះគឺ Galaxy Tab S6 ខណៈដែលក្រុមហ៊ុន Apple ក៏ត្រូវបានកំពុងត្រៀមខ្លួនចេញលក់ iPad Pro របស់ខ្លួនផងដែរ ហើយការចេញផ្សាយរបស់ 91Mobiles វិញបានអះអាងថា ចំណែកឯ Huawei ក៏ត្រៀមប្រកាសបង្ហាញខ្លួន tablet ថ្មីរបស់ខ្លួនមួយនេះគឺយ៉ាងហោចណាស់ដើមឆ្នាំក្រោយនេះ។

តាមរូបភាព និងការអះអាងមួយចំនួនរបស់ព័ត៌មាន ដែលបានបែកធ្លាយបានបញ្ជាក់ថា គ្រប់ជ្រុងនៃ MatePad Pro នឹងមានរាងមូលបន្តិចហើយមើលទៅពិតជាដូចទៅនឹង iPad Pro របស់ក្រុមហ៊ុន Appl eផងដែរ ហើយព័ត៌មានខ្លះទៀតបានសរសេរអំពីបន្ទះក្តារចុច ដែលនឹងភ្ជាប់មកជាមួយនឹងប៊ិច M-Pen និងមិនតែប៉ុណ្ណោះវានឹងមានបច្ចេកវិទ្យាសាកថ្មឥតខ្សែទៀតផង៕

អត្ថបទ៖ Lee

Share This Post: