បច្ចេកវិទ្យា

ទីក្រុងប៉េកាំងគ្រោងនឹងបំពាក់ប្រព័ន្ធសម្គាល់មុខ និងពិន្ទុក្រេឌីត តាមបណ្ដាស្ថានីយ៍រថភ្លើងក្រោមដីរបស់ខ្លួន ដើម្បីងាយស្រួលបែងចែកក្រុមអ្នកដំណើរឱ្យដាច់ពីគ្នា

BY
autoadmin
November 1, 2019

ជាមួយនឹងគោលដៅនៃការបង្កើនប្រសិទ្ធភាព ទីក្រុងប៉េកាំងមានគម្រោងរួមបញ្ចូលគ្នានូវប្រព័ន្ធចំនួន ៣គឺ៖ បច្ចេកវិទ្យាសម្គាល់មុខ, ការដាក់ពិន្ទុក្រេឌីត និងការដឹកជញ្ជូនសាធារណៈ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា ម៉ាស៊ីនថតនឹងត្រូវតំឡើងនៅតាមស្ថានីយ៍រថភ្លើងក្រោមដីនៃទីក្រុងរដ្ឋធានីរបស់ប្រទេសចិន ដែលវានឹងស្កេនមុខរបស់អ្នកដំណើរនៅពេលដែលពួកគេចូល ហើយតម្រៀបក្រុមអ្នកជិះឱ្យដាច់ផ្សេងគ្នាដោយផ្អែកលើប្រព័ន្ធក្រេឌីតផ្ទៃក្នុង។

អ្នកដែលមានពិន្ទុក្រេឌីតខ្ពស់នឹងទទួលបានអត្ថប្រយោជន៍ពីបណ្តាញសុវត្ថិភាពជាបន្ទាន់ ខណៈពេលដែលអ្នកដែលទទួលបាន “មតិប្រតិកម្មមិនធម្មតា” នឹងត្រូវទទួលការត្រួតពិនិត្យបន្ថែម។ វាមិនច្បាស់ទេថាតើប្រព័ន្ធថ្មីដែលពោរពេញដោយមហិច្ឆតានេះនឹងត្រូវដាក់ឱ្យដំណើរការនៅពេលណា ប៉ុន្តែជារៀងរាល់ថ្ងៃបណ្តាញមេត្រូ (រថភ្លើងក្រោមដី) នៅទីក្រុងប៉េកាំងគ្រប់គ្រងការធ្វើដំណើរប្រមាណ ១២លានដង។ គំនិតនេះសន្យាថា នឹងជាការពិសោធន៍ចុងក្រោយរបស់ប្រទេសចិនជាមួយនឹងបច្ចេកវិទ្យាសម្គាល់មុខ ដែលបច្ចេកវិទ្យានេះក៏កំពុងត្រូវបានបំពាក់លើប្រអប់ក្រដាសក្នុងបង្គន់ ការពារមិនឱ្យអ្នកចូលបង្គន់លួចក្រដាសអនាម័យផងដែរ ក៏ដូចជាហាមឃាត់អ្នកដែលគ្មានភាពជាពលរដ្ឋល្អ៕

អត្ថបទ៖ លីដា

Share This Post: