Facebook និង Instagram សម្រេចលុប Emoji ទាំងនេះ ដោយសារវាជាភាសាសម្ងាត់ទាក់ទងនឹងការរួមភេទ
- November 2, 2019
កាលពីពេលថ្មីៗនេះ បណ្តាញសង្គមយក្ស Facebook និង Instagram បានសម្រេចហាមឃាត់មិនឲ្យប្រើប្រាស់រូបភាព Emoji ដូចជាផ្លែទ្រព្យ ផ្លែប៉ែស និងរូបតំណក់ទឹក ដើម្បីផ្ញើឲ្យគ្នាទៅវិញទៅមកទៀតហើយ ក្រោយគេបានរកឃើញថា រូបភាពទាំងនេះអាចត្រូវបានគេប្រើប្រាស់ជាភាសាសម្ងាត់ទាក់ទងនឹងការរួមភេទ។ ការពិតទៅរូបភាពនីមួយៗអាចជានិមិត្តសញ្ញា ឬជាភាសាសម្ងាត់ផ្សេងៗ អាស្រ័យទៅលើផ្នត់គំនិត វប្បធម៌ និងជាការយល់ស្របដោយមតិភាគច្រើនក្នុងចំណោមក្រុមមនុស្សណាមួយជាដើម។
ប្រភពព័ត៌មានបានលើកឡើងថា រូប Emoji ផ្លែទ្រព្យ ផ្លែប៉ែស និងតំណក់ទឹក មានលក្ខណៈពិសេសមួយ ដែលអាចត្រូវបានគេប្រើប្រាស់ជាភាសាសម្ងាត់ទាក់ទងនឹងការរួមភេទបាន។ ក្រុមហ៊ុន Facebook ក៏បង្ហាញនូវក្តីកង្វល់ថា ក្រុមស្រ្តីរកស៊ីផ្លូវភេទ ឬក្រុមយុវជនឈាមរាវមួយចំនួននឹងប្រើប្រាស់រូបទាំងនេះ ដើម្បីធ្វើការជួញដូរ ឬទំនាក់ទងផ្លូវភេទជាសម្ងាត់ក្នុងចំណោមមនុស្សដែលយល់ភាសាទាំងនេះ ខណៈមហាជនទូទៅមិនបានចាប់អារម្មណ៍ពីអត្ថន័យពិតរបស់រូបទាំងនេះឡើយ។ ដូចនេះហើយដើម្បីការពារមិនឲ្យមានការប្រើប្រាស់ភាសាសម្ងាត់ទាក់ទងនឹងការជួញដូរ ឬការទាក់ទងផ្លូវភេទនៅលើបណ្តាញសង្គម ទើបសម្រេចដករូប Emoji ទាំងនេះចេញតែម្តង៕
អត្ថបទ៖ ភក្តី
- Share This Post:







