បច្ចេកវិទ្យា

Samsung ស៊េរីថ្មីប្រភេទ W series ទំនងនឹងបង្ហាញខ្លួនជាផ្លូវការក្នុងខែវិច្ឆិកានេះ

BY
Khmernote Media
November 2, 2019

បរទេស: កាលពីប៉ុន្មានខែមុននៅក្នុងនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៍មួយរបស់ប្រទេសចិន ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បានបង្ហើបឲ្យបានឃើញនិងលឺខ្លះៗអំពីគំរូស្មាតហ្វូន W20 5G របស់ខ្លួន។ ព័ត៌មានទាំងនោះបានស្ងាត់មួយរយៈរហូតមកដល់ពេលចុងក្រោយនេះ យោងតាមក្រុមហ៊ុនទូរគមនាគមន៍ចិនមួយនៅលើបណ្តាញសង្គម Weibo របស់ខ្លួនបានបញ្ជាក់ថា W20 5G នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែវិច្ឆិកានេះហើយ។

អ្វីដែលជាព័ត៌មានដំបូងនៅពេលនេះអំពីស៊េរី W20 5G នោះគឺមានដូចជាមានអង្គចងចាំ 512GB និងមាន២ពណណ៌គឺពណ៌ខ្មៅ និងពណ៌ស។ ហើយម៉ូដែល W20 5G នេះ គឺជាការកំណែអាប់ដេតថ្មីពីម៉ូដែលមុន ដែលមានអង្គចងចាំត្រឹមតែ 128G និង 256GB ប៉ុណ្ណោះ។ ចំពោះលក្ខណៈសម្បត្តិផ្សេងទៀត នៅមិនទាន់ត្រូវបានគេបញ្ចេញឲ្យដឹងនោះឡើយ៕

Samsung W2019

Samsung W2019

អត្ថបទ៖ Lee

Share This Post: