បច្ចេកវិទ្យា

ស្ងាត់ៗហ្វេសប៊ុកបង្ហាញ logo ថ្មីរបស់ក្រុមហ៊ុន

BY
Khmernote Media
November 5, 2019

បរទេស៖ កាលពីថ្មីៗនេះ ក្រុមហ៊ុនបណ្តាញសង្គមយក្សហ្វេសប៊ុកបានបង្កការភ្ញាក់ផ្អើលមួយតាមរយៈការដាក់បង្ហាញរូបរាងស្លាកសញ្ញា Logo ថ្មីរបស់ខ្លួនតំណាងឲ្យក្រុមហ៊ុនរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អាជីវកម្ម Silicon Valley ដែលយើងអាចមើលឃើញថា មានភាពខុសស្រឡះពី Logo របស់បណ្តាញសង្គមរបស់ខ្លួន។

ការសម្រេចចិត្តក្នុងការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថា មានគោលបំណងបង្ហាញពីយីហោរបស់ក្រុមហ៊ុនហ្វេសប៊ុកយីហោ ដែលមានដំណើរការកម្មវិធីជាច្រើនប្រភេទរួមមានទាំងសេវាកម្មផ្ញើសារការចែករំលែករូបថតការពិតជាក់ស្តែង និងកំពុងអភិវឌ្ឍគណនេយ្យសម្រាប់រូបិយប័ណ្ណឌីជីថលផងដែរ។

យោងតាមប្រធានផ្នែកទីផ្សារលោក Antonio Lucio បានបញ្ជាក់ថា យីហោស្លាកសញ្ញាថ្មីនេះនឹងត្រូវបង្ហាញខ្លួននៅក្នុងចង្កោមក្រុមគ្រួសារក្រុមហ៊ុនផ្សេងទៀតរបស់ខ្លួនផងដែរដូចជា WhatsApp, Messenger, Instagram, Oculus, Workplace, Portal និង Calibra ។

លោក Lucio បានបន្តទៀតថា Logo សាជីវកម្មថ្មីមួយនេះនឹងក្លាយទៅជាមធ្យោបាយមួយដើម្បីទំនាក់ទំនងរចនាសម្ព័នរបស់ក្រុមហ៊ុនឱ្យកាន់តែប្រសើរឡើងដល់អ្នកប្រើប្រាស់និងអាជីវកម្មដែលប្រើប្រាស់សេវាកម្មរបស់យើងក្នុងការតភ្ជាប់ទំនាក់ទំនងគ្នា៕

អត្ថបទ៖ Lee

Share This Post: