បច្ចេកវិទ្យា

Huawei ផ្តល់ប្រាក់ជិត ៣០០លានដុល្លារ សម្រាប់លើកទឹកចិត្តបុគ្គលិកក្នុងគ្រា ដែលខ្លួនកំពុងមានបញ្ហាជាមួយអាមេរិក

BY
Khmernote Media
November 15, 2019

គ្រប់គ្នាបានដឹងហើយថាអាមេរិកកំពុងមានបញ្ហាតានតឹងខ្លាំងជាមួយនឹងប្រទេសចិនក្នុងនោះជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនគឺ Huawei ដែលកន្លងមកអាមេរិកធ្លាប់បានចោទប្រកាន់ថា Huawei នឹងអាចធ្វើឲ្យមានភាពហានិភ័យសម្រាប់សន្តិសុខជាតិរបស់ខ្លួន។

ក្នុងស្ថានភាពដ៏តានតឹងបែបនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei Technologies កាលពីពេលកន្លងទៅថ្មីៗនេះបានប្រកាសថា ខ្លួននឹងប្រគល់រង្វាន់ជាសាច់ប្រាក់ក្នុងទំហំសរុបដល់ទៅជាង២ ពាន់លានយ័នឬប្រមាណជា២៨៦លានដុល្លារទៅឲ្យគ្រប់បុគ្គលិកទាំងអស់របស់ខ្លួនជាការលើកទឹកចិត្ត ខណៈក្រុមហ៊ុនខ្លួនកំពុងជួបទុក្ខលំបាក។

Huawei ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ធំជាងគេបំផុតនៅលើពិភពលោកមួយនេះក៏ធ្លាប់បាននិយាយដែរថា ខ្លួនកំពុងព្យាយាមរកវិធីផ្សេងសម្រាប់ទីផ្សារ Hardware ក្រោយពេលដែលអាមេរិកបានចាប់ផ្តើមធ្វើការហាមឃាត់ផលិតផលនិងសេវាកម្មទាំងអស់កាលពីខែឧសភា ដោយហាមឃាត់ក្រុមហ៊ុនទាំងឡាយមិនឲ្យធ្វើជំនួញជាមួយក្រុមហ៊ុន Huawei ឡើយ៕

អត្ថបទ៖ Lee

Share This Post: