បច្ចេកវិទ្យា

Google បណ្តេញបុគ្គលិក២នាក់ចេញ ក្រោយធ្វើឲ្យបែកធ្លាយព័ត៌មានមួយចំនួនទៅក្រុមអ្នកកាសែត

BY
Khmernote Media
November 15, 2019

ក្រុមហ៊ុនយក្សអាមេរិក Google កាលពីដើមសប្តាហ៍បានប្រកាសថា ខ្លួនបានបណ្តេញបុគ្គលិក២នាក់របស់ខ្លួនចេញពីការងារ បន្ទាប់ពីបានរកឃើញថា ពួកគេបានធ្វើឲ្យបែកធ្លាយនូវព័ត៌មានរបស់ក្រុមហ៊ុនមួយចំនួនទៅឲ្យប្រព័ន្ធផ្សព្វផ្សាយ ហើយដាក់ពិន័យបុគ្គលិក២នាក់ទៀតផងដែរពីបទរំលោភគោលការណ៍ក្រុមហ៊ុន។

ការដាក់ពិន័យនេះបានជំរុញឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកធ្វើការនៅក្នុងក្រុមហ៊ុន Google ដែលជឿជាក់ថា ក្រុមបុគ្គលិកការងារផ្នែកគ្រប់គ្រងកំពុងមានបំណងសងសឹកទៅនឹងនិយោជិករបស់ខ្លួនវិញនេះ បើយោងទៅតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានចុះផ្សាយ។

រំលឹកដែរវិញថា នាពេលកន្លងមកក្រុមហ៊ុន Google និងក្រុមហ៊ុនមេរបស់ខ្លួនឈ្មោះ Alphabets បានប្រឈមមុខទៅនឹងសំពាធយ៉ាងខ្លាំងក្នុងពេល ដែលកើតមានការតវ៉ាប្រឆាំងជាបន្តបន្ទាប់ជាពិសេសកាលពីឆ្នាំកន្លងទៅពីសំណាក់បុគ្គលិករបស់ខ្លួនជុំវិញករណីអ្នកគ្រប់គ្រងក្រុមហ៊ុន និងក្រុមនាយកប្រតិបត្តិ ដែលរងការពាក់ព័ន្ធនឹងបទប្រព្រឹត្តិផ្លូវភេទជាមួយនឹងបុគ្គលិកក៏ដូចជាការតវ៉ាប្រឆាំងនឹងការងាររបស់ក្រុមហ៊ុន Google ជាមួយនឹងយោធាអាមេរិកផងនោះ៕

អត្ថបទ៖ Lee

Share This Post: