ស្រលាញ់អត់? AirPods Pro ស្រោបមាសដាក់លក់តម្លៃដល់ទៅជាង ៦០ ០០០ដុល្លារ
- November 15, 2019
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអ្នកជំនាញកែច្នៃឧបករណ៍បច្ចេកវិទ្យាទៅជាគ្រឿងប្រណិត ដែលមានឈ្មោះថា Carviar បានដាក់បង្ហាញស្នាដៃដ៏ថ្មីស្រឡាងរបស់ខ្លួនមួយទៀត ដែលបានយកឧបករណ៍កាសស្តាប់សម្លេងដ៏ពេញនិយមរបស់ក្រុមហ៊ុន Apple គឺ AirPods Pro ដែលក្នុងនោះវិញតម្លៃរបស់វាគឺកប់តែម្តងលើសកាសធម្មតារាប់សិបដង។
ក្រៅតែពីផ្នែករឹងខាងក្នុង AirPods Pro មួយឈុតនេះគឺមានស្រោបទៅដោយមាសសុទ្ធមួយជាន់ទំងន់សរុប១៨ការ៉ាត់ ខណៈដែលប្រអប់ដាក់កាសវិញក៏មានស្រោបទៅដោយមាសផងដែរ ដែលបានធ្វើឲ្យកាសមួយឈុតនេះមានទំងន់លើពីកាសធម្មតាប្លែកតែម្តង។

ឧបករណ៍ម៉ូដេលចុងក្រោយរបស់យីហោ Caviar នេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានតម្លៃរហូតទៅដល់ ៦៧ ០០០ដុល្លារ ប៉ុន្តែប្រសិនបើអ្នកចង់បានឈុតយីហោនេះជាមួយនឹង AirPod Pro តម្លៃធូរថ្លៃនោះវិញគឺមានឈុតដែលមានតម្លៃចាប់ពី១ ៣១០ដុល្លារ ដល់ ១ ៥៤០ដុល្លារផងដែរ ប៉ុន្តែវានឹងមិនមានស្រោបមាសឡើយគឺត្រឹមតែជាស្បែកសុទ្ធ១០០ភាគរយវិញប៉ុណ្ណោះ៕
អត្ថបទ៖ Lee
- Share This Post:












