បច្ចេកវិទ្យា

Samsung ចាប់ផ្តើមភ័យបុកពោះ ក្រោយបាត់បង់ចំណែកទីផ្សារមួយចំនួននៅឥណ្ឌា

BY
Khmernote Media
November 16, 2019

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនផលិតស្មាតហ្វូនភាគច្រើនបានទទួលស្គាល់ពីសារៈសំខាន់នៃទីផ្សារស្មាតហ្វូនរបស់ប្រទេសឥណ្ឌា។ ឥណ្ឌាគឺជាប្រទេសធំលំដាប់ទី២ សម្រាប់ការទទួលយកទូរស័ព្ទស្មាតហ្វូននៅលើពិភពលោក ដែលស្ថិតនៅចន្លោះពីប្រទេសចិនលេខ១ និងសហរដ្ឋអាមេរិកលំដាប់ទី៣។

អត្រានៃការជ្រាបចូលស្មាតហ្វូនថ្មីមានត្រឹមតែ២៥ភាគរយប្រទេសឥណ្ឌាគឺជាទីផ្សារធំជាងគេហើយនៅសល់ចន្លោះច្រើនណាស់សម្រាប់ការអភិវឌ្ឍ និងលូតលាស់បានន័យថា វាក៏ជាទីផ្សារមួយក្នុងចំណោមទីផ្សារផ្សេង ដែលយីហោស្មាតហ្វូននៅតែអាចធ្វើឱ្យខាតបង់ និងជះឥទ្ធិពលដល់ការផ្លាស់ប្តូរសំខាន់ៗតាមរយៈការចែករំលែកទីផ្សារ និងការលក់។

យោងតាមតួលេខដែលចេញផ្សាយដោយ IDC ទីផ្សារឥណ្ឌាបានប្រមូលយកស្មាតហ្វូនសរុបដល់ទៅ ៤៦,៦លានគ្រឿងក្នុងត្រីមាសទី៣ឆ្នាំ២០១៩នេះ គឺវាមានចំនួនកើនឡើងប្រហែលជា៩,៣ភាគពីឆ្នាំ២០១៨។ ប៉ុន្តែបើនិយាយសម្រាប់ក្រុមហ៊ុន Samsung វិញគឺមិនមានដំណឹងល្អដូចគេឡើយ ដោយក្នុងនោះចំណែកទីផ្សាររបស់ខ្លួនក្នុងប្រទេសឥណ្ឌាបានធ្លាក់ចុះក្នុងត្រីមាសទី៣នេះពី២២,៦ភាគរយកាលពីឆ្នាំមុនមកត្រឹមតែ១៨,៩ភាគរយប៉ុណ្ណោះឆ្នាំនេះគឺធ្លាក់ចុះពី៩,៦លានគ្រឿងមកត្រឹមតែ៨,៨លានគ្រឿង។

តែទោះបីជាយ៉ាងណាក្តីតាមតួលេខនេះ Samsung នៅតែមានឈ្មោះជាក្រុមហ៊ុនផ្គត់ផ្គង់ស្មាតហ្វូនលេខ២ក្នុងប្រទេសឥណ្ឌាដដែលនៅក្រោយក្រុមហ៊ុនចិន Xiaomi ប៉ុន្តែកំពុងព្រួយបារម្ភបន្តិចផងដែរ ព្រោះថា Vivo, Realme និង Oppo ជាដើមបានឡើងមកកៀកនឹងខ្លួនខ្លាំងមែនទែន៕

អត្ថបទ៖ Lee

Share This Post: