ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    មេ TikTok ត្រៀមបង្កើត App ថ្មីប្រជែងជាមួយ Spotify និង Apple Music ក្នុងពេលឆាប់នេះ

    BY Khmernote Media November 20, 2019
    មេ TikTok ត្រៀមបង្កើត App ថ្មីប្រជែងជាមួយ Spotify និង Apple Music ក្នុងពេលឆាប់នេះ

    សេវាកម្មកំសាន្តតន្ត្រីកំពូលចំនួន២គឺ Spotify និង Apple Music ត្រូវបានគេមើលឃើញទទួលបានភាពលេចធ្លោជាងគេនៅលើទីផ្សារ ទោះបីជាត្រូវប្រឈមមុខទៅនឹងការប្រជែងពីក្រុមហ៊ុនផ្សេងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរាប់ចាប់ពី Google Play Music និង YouTube Music រហូតដល់ Tidal, Deezer, Pandora និងប្រហែលជាគួរឱ្យកត់សម្គាល់បំផុតគឺ Amazon Music Unlimited ។

    គេជឿជាក់ថា Spotify និង Apple Music មានអ្នកស្តាប់ភាគច្រើន និងកំពុងកើនឡើងពីប្រទេសចិនជាជាងសហរដ្ឋអាមេរិកបារាំង ឬន័រវេ។ នៅពេលចុងក្រោយនេះក៏មានលេចឬព័ត៌មានចុងក្រោយមួយទៀត ដែលបានអះអាងក្រុមហ៊ុនបច្ចេកវិទ្យាចិន ដែលមានឈ្មោះថា ByteDance គឺកំពុងតែសំងំអភិវឌ្ឍកម្មវិធីស្តាប់ចម្រៀងថ្មីមួយរបស់ខ្លួន ដែលមានលក្ខណៈស្រដៀងទៅនឹង Spotify ហើយនឹងចាប់ផ្តើមទីផ្សារដំបូងក្នុងប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងប្រេស៊ីលផងមុនពេលទៅដល់សហរដ្ឋអាមេរិក។

    គួរឲ្យដឹងដែរថា ByteDance នេះគឺជាក្រុមហ៊ុនចិនទើបបានដំណើរការអាជីវកម្មរបស់ខ្លួនកាលពីឆ្នាំ២០១២ប៉ុណ្ណោះ ហើយក៏ជាក្រុមហ៊ុនស្ថាបនិកនៃកម្មវិធី Tik Tok ដ៏ពេញនិយមនាពេលបច្ចុប្បន្ន។ Tik Tok ប្រមូលបានអ្នកប្រើប្រាស់សរុបដល់ទៅ១ពាន់លានដុល្លារក្នុងតំណាក់កាលដំបូងហើយមកដល់សប្តាហ៍មុននេះវាបានកើនឡើងទៅដល់១,៥ពាន់លានមកហើយ៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay