Huawei P40 នឹងបង្ហាញខ្លួនលើទីផ្សារសកល ទោះបីមិនអាចដំណើរការ Google Service ក៏ដោយ
- November 21, 2019
ទោះបីជា Huawei នៅតែកំពុងបន្តស្ថិតនៅក្រោមសំពាធ និងការឃ្លាំមើលពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្តី និងទាំងការបង្ហាញនូវស្មាតហ្វូនស៊េរីមុនក៏ដោយ ប៉ុន្តែគេជឿជាក់ថាម៉ូដែល Huawei P40 គ្រោងនឹងចេញលក់នៅអឺរ៉ុប និងទីផ្សារបរទេសផ្សេងទៀតដដែលតាមផែនការរបស់ខ្លួន។ ប៉ុន្តែមិនទាន់មានការអះអាងថាណាបញ្ជាក់ថាម៉ូដែលនេះនឹងអាចបង្ហាញខ្លួននៅលើទីផ្សារអាមេរិកដែរឬយ៉ាងណានោះទេ។

រំលឹកដែរថាត្រកូល Huawei ជំនាន់មុនគឺ Mate 30 គឺជាទូរស័ព្ទដំបូងបង្អស់ ដែលត្រូវបានរាំងស្ទះដោយសារមិនអាចដំណើរការ Google Service ហើយក្រោយមកទៀតទូរស័ព្ទនេះមិនត្រូវបានដាក់លក់នៅសហរដ្ឋអាមេរិកហើយក៏មិនមានកាលបរិច្ឆេទចេញលក់នៅចក្រភពអង់គ្លេសដែររហូតមកដល់ពេលនេះ។
រហូតមកដល់ពេលនេះនៅមិនទាន់មានដំណោះស្រាយណាមួយរវាងរដ្ឋាភិបាលអាមេរិកនិងHuaweiនៅឡើយទេប៉ុន្តែកាលពីដើមសប្តាហ៍កន្លងមកនេះអាមេរិកបានបន្តផ្តល់ការបន្តអាជ្ញាប័ណ្ណអាជីវកម្មរកស៊ីជាមួយនឹងHuaweiចំនួន៩០ថ្ងៃទៀតទៅឲ្យក្រុមហ៊ុនអាមេរិកទាំងឡាយ៕

អត្ថបទ៖ Lee
- Share This Post:






