ធ្លាប់ចាប់អារម្មណ៍ទេថា តើរវាងថាមពលថ្មរបស់ iPhone X, iPhone 8 Plus, Galaxy S9 និង Galaxy S9+ មួយណាខ្លាំងជាង? នេះគឺជាចម្លើយ…
- April 5, 2018
សម្រាប់កំពូលស្មាតហ្វូនទាំង4 របស់ក្រុមហ៊ុនខ្នាតយក្សទាំង2 នេះ លោកអ្នកប្រាកដជាធ្លាប់ស្គាល់ ហើយថែមទាំងស្រលាញ់ទៀតផង។ ដោយឡែក ស្របពេលជាមួយគ្នានេះ គេហទំព័របច្ចេកវិទ្យារបស់បរទេសមួយបានលើកយកការធ្វើតេស្តសាកល្បងលើថាមពលថ្ម ដែលធ្វើឡើងលើស្មាតហ្វូនកំពូលៗដូចជា iPhone X, iPhone 8 Plus, Galaxy S9 និង Galaxy S9+ ដើម្បីប្រាកដថា មួយណាអាចទ្រទ្រង់នឹងការប្រើប្រាស់បានយូរជាងគេ។

គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន Galaxy S9 និង S9 Plus ត្រូវបានបំពាក់ដោយថាមពលថ្មប្រភេទ Non-removable Li-ion ដែលមានទំហំ 3,000mAh និង 3,5000mAh។ ចំណែកឯ iPhone X វិញគឺមានថាមពលថ្មទំហំ 2,716mAh និង 2,691mAh សម្រាប់ iPhone 8 Plus។
ស្របពេលជាមួយគ្នានេះ លទ្ធផលនៃការធ្វើតេស្តលើថាមពលថ្មបានបង្ហាញថា Galaxy S9 និង S9+ អាចទ្រាំទ្រងទៅនឹងការប្រើប្រាស់បានដល់រយៈពេល 7ម៉ោង 23នាទី និង 8ម៉ោង 5នាទី។ រីឯ iPhone X វិញគឺអាចធ្វើបាន 8ម៉ោង 41នាទី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ iPhone 8 Plus គឺជាម៉ូដែលដែលអាចប្រើប្រាស់បានយូរជាងគេគឺរហូតដល់ទៅ 10ម៉ោង 35នាទីឯណោះ។

Fu
ប្រភព៖ idropnews
- Share This Post:






