ស្ងាត់ៗ Facebook បង្កើតកម្មវិធីថ្មីមួយទៀត ដែលអាចឲ្យយើងឌីហ្សាញរូបថ្លុកកំប្លែង Meme ដោយខ្លួនឯងបាន
- November 21, 2019
កាលពីពេលថ្មីៗនេះមានការចេញផ្សាយថា ក្រុមហ៊ុនហ្វេសប៊ុក Facebook បានដាក់ឲ្យដំណើរការនូវកម្មវិធីទូរស័ព្ទដ៏ថ្មីស្រឡាងមួយ ដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ទាំងឡាយក្នុងការបង្កើតជារូបបែបកំប្លែងប្លែកៗដោយចិត្តខ្លួនឯងបាន ហើយវាត្រូវបានស្គាល់ឈ្មោះថា Whale និងកំពុងស្ថិតនៅក្នុងតំណាក់កាលធ្វើតេស្តនៅឡើយផងដែរ។
ជាធម្មតារូបថ្លុក និងរូបភាពបែបតុក្កតាត្រូវបានពេញនិយមប្រើយ៉ាងច្រើនពីសំណាក់ក្រុមយុវវ័យ ដើម្បីប្រាស័យទាក់ទងគ្នា ប៉ុន្តែក្នុងការបង្កើតរូបបែបនេះគឺពិតជាមានភាពលំបាកខ្លាំងណាស់ដោយត្រូវការនូវជំនាញ Photo editing ឬក៏ Graphi making ជាដើមផង។
ប៉ុន្តែតាមរយៈ Whale របស់ Facebook អ្នកប្រើប្រាស់អាចបង្កើតបានដោយគ្រាន់តែជ្រើសយករូប ដែលពេញចិត្ត និងប្រើប្រាស់ tool ពិសេសៗជាច្រើនជម្រើសបន្ថែមគ្នាបង្កើតទៅជារូបថ្លុកទៅតាមចំណង់ចិត្តរបស់ខ្លួនបានយ៉ាងងាយ ហើយលើសពីនេះក៏មានទាំងមុខងារបន្ថែមអក្សរនៅពីលើរូបផងដែរដោយក្នុងនោះអ្នកប្រើប្រាស់អាចដំណើរការវាទាំងនៅ Facebook, Instagram និង Messenger ផង៕

អត្ថបទ៖ Lee
- Share This Post:







