កុំប្រើគ្រឿងសម្អាង៨មុខនេះឲ្យសោះ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ អាចឈានដល់ស្លាប់
ថ្មីៗនេះ ទីភ្នាក់ងារជាតិគ្រប់គ្រងឱសថ នៃប្រទេសម៉ាឡេស៊ីបានលុបប្រវេទន៍គ្រឿងសម្អាងចំនួន៨ មុខចេញបញ្ជី ដោយសារផលិតផលទាំងនោះបានលួចបន្ថែមសារធាតុហាមឃាត់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានតាមដាន ហើយបញ្ជាក់ថា គ្រឿងសម្អាងទាំង៨មុខនោះ ពុំមានចុះប្រវេទន៍ (ចុះបញ្ជិកា) នៅក្រសួងសុខាភិបាលឡើយ។
តែទោះជាបែបនេះក្តី ក្រសួងសុខាភិបាលនៅតែមានព្រួយបារម្ភ ដោយសូមឲ្យអ្នកដែលកំពុងប្រើផលិតផលគ្រឿងសម្អាងទាំងនោះ បញ្ឈប់ជាបន្ទាន់ ព្រោះអាចវាធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ស្លាប់។

គ្រឿងសម្អាងទាំង ៨ មុខនោះ រួមមាន៖
១. Dnars Gold GLOWING SERUM DAY
២. Dnars Gold Balen Cream (Night)
៣. Tresors Natural Herbal Cream
៤. Labeauty Booster Night Cream
៥. Brilliant Skin Essentials-Rejuvenating Facial Toner
៦. Brilliant Skin Essentials-Rejuvenating Cream
៧. Crystal white-White Booster-Skin Renewing & Brightening Serum
៨. RYX Sincerity-Rejuvenating Serum។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ