realme បង្ហាញវត្តមាននៅកម្ពុជា ដោយស្វាគមន៍ជាមួយនឹងម៉ូឌែល realme5/realme5Pro
- November 22, 2019
តោះហ្វេន Team Yellow ទាំងអស់គ្នានៅពេលនេះស្មាតហ្វូន realme ដែលមានស្លាកសញ្ញាពណ៌លឿងកំពុងមានភាពពេញនិយមក្នុងស្រទាប់យុវវ័យ ក្រោយពីក្រុមហ៊ុន Brand កូនពៅនេះបានសម្រេច បញ្ចេញស្មាតហ្វូន realme5/realme5Pro ក្នុងប្រទេសកម្ពុជា គឹថាដាច់ចង្កេះតែម្តងជាមួយនឹងតម្លៃឡូយកប់មិនគួរឲ្យជឿ។ ស្របពេលនេះដែរក្រុមហ៊ុន realme ប្រចាំនៅប្រទេសកម្ពុជា បានបើកកម្មវិធីកក់ទុកមុន ឬ (Pre-order) នៅលើទូរស័ព្ទ realme5/realme5Pro សម្រាប់អ្នកគាំទ្រជា Team Yellow នៅប្រទេសកម្ពុជា និង ហ្វេនយុវវ័យជាច្រើនទៀត ដែលបានសន្សំចិត្តចង់ក្លាយជាម្ចាស់ស្មានហ្វូនទំនើបថ្មីចុងក្រោយទាំងពីរម៉ូឌែលនេះ ដោយ realme5 មានតម្លៃត្រឹមតែ $199 និង realme5Pro $279 ដែលសុទ្ធសឹងជាស្មានហ្វូនមានសមត្ថភាពខ្ពស់ បំពាក់ដោយបច្ចេកវិទ្យាខ្ពស់ បើប្រៀបធៀបជាមួយនិងទូរស័ព្ទរៀមច្បងវិញ គឺថាកប់តែម្តង។ លោកអ្នកអាចធ្វើការកក់ទុកមុន ដូចខាងក្រោម៖

-realme5 តំលៃ $199 (4GB Ram + 128GB ROM) ជាមួយកាដូដែលមានតំលៃស្មើ 56$ រួមមាន Power Bank, បាស Bluetooth, កាស Bluetooth និង Sim Smartធំហ្មង។
-realme5Pro តំលៃ $279 (8GB Ram + 128GB ROM) ជាមួយកាដូដែលមានតំលៃស្មើ 70$ រួមមាន កាបូបស្ពាយដ៏ទាន់សម័យ, បាស Bluetooth, កាស Bluetooth និង Sim Smart ធំហ្មង ។ សមត្ថភាពប៉ុណ្ណេះ តម្លៃប៉ុណ្ណេះ ដឹងថាពេញចិត្តស្តូកតែម្តងជាពិសេសក្រុមយុវវ័យយើង។
សូមបញ្ជាក់ថា realme5 ជាស្មាតហ្វូនដែលមានបំពាក់នូវកាមេរ៉ា 4 គ្រាប់ ទំហំ 16MP + 8MP + 2MP +2MP ទុកសំរាប់ថតរូបច្រើនស្ទាយ ដូចជាថតនៅពេលយប់ច្បាស់អស់ស្ទះ ថតស្ទាយ Portrait កាន់តែស្អាតជាងមុន ហើយអាចថតរូបទូលាយ wide angle ថែមទៀតផង ចំណែកកាមេរ៉ាមុខទុកថត selfie ទំហំ AI 13MP ។ និយាយពីកាមេរ៉ា៤ប៉ុណ្ណឹងមធ្យមទេ តែងុំគឺទំហំថ្មមហាសាលរហូតដល់ 5000mAh សាកសមណាស់សំរាប់ហ្វេនយកទៅលេងហ្គេម មិនថា Mobile Legend រឺ PUBG គឺលេងម៉ាអស់ចិត្ត ម៉ាអស់ទំហឹងដៃតែម្តង។ ប្រិយមិត្តអើយបើនិយាយពីអេក្រង់វិញ គឺ Full HD ទំហំ 6.5 អ៊ីង ស្ទាយដំណក់ទឹក កាន់តែមើល កាន់តែជក់ចិត្ត។ realme5 មានពណ៌កាលីប2ពណ៌សម្រាប់ជ្រើសរើស Chrystal Blue និង Chrystal Purple យ៉ាងស្រស់ស្អាតតែម្តង។
ចំនែក realme5 Pro វិញ ហ្វេនដឹងតំលៃស្រាប់ហើយត្រឹមតែ $279 ប៉ុន្តែបើ spec វិញគឺសឹងតែរត់ស្មើនឹងស្មាតហ្វូនរៀមច្បងផ្សេងៗទៀត ដោយវាមានRAM ដល់ទៅ 8GB និង ROM 128GB ប៉ុណ្ណេះគឺធ្វើអ្វីក៏រលូនដែរ។ ចង់យកទៅលេងហ្គេមប្រភេទអី គឺស៊ីផុតតែម្តង។ Memory ប៉ុណ្ណឹងយកទៅដាក់រូបភាព បទចំរៀង វីដេអូមួយទំហឹងក៏មិនទាន់រសើបកម្លាំងវាដែរ ។ realme 5Pro មកជាមួយអេក្រង់ទំហំធំ 6.3 អ៊ីង Full HD+ បែបដំណក់ទឹក ដោយភ្ជាប់ពីលើដោយ កាមេរ៉ា selfie ទំហំ 16MP គឺថតកាន់តែស្អាត កាន់តែធ្វើឲ្យសាច់មុខរបស់មនុស្សម៉ត់រលោង និង កាន់តែគួរអោយស្រលាញ់។ លើសពីនេះ អ្វីដែលកាន់តែធ្វើ ឲ្យ realme 5Pro អស្ចារ្យ គឺកាមេរ៉ា 4 គ្រាប់ទំហំ 48MPថតរូប ច្បាស់… ច្បាស់ …ច្បាស់…ដែលជាទំហំកាមេរ៉ាធំជាងគេនាពេលបច្ចុប្បន្ន។ ច្បាស់ថ្ងៃមិនគ្រប់ ច្បាស់រហូតដល់ថតពេលយប់ទៀត អញ្ចឹងរូបភាពរបស់លោកអ្នក និងធ្វើអោយអ្នកដទៃកាន់តែកោតសសើរមិនដាច់ពីមាត់ឡើយ។ ជំនួយការពិសេសផ្នែកខាងក្នុងរបស់ realme5 Pro គឺបន្ទះឈីប SnapdragonTM 712 10nm ដល់ 2.3GHz ជាមួយអង្គចងចាំល្បឿនលឿនប្រភេទ UFS 2.1 Flash Storage ទំហំថ្មធំ 4035mAh ដែលជួយអោយហ្វេនទាំងអស់គ្នា លេងបានពេញមួយថ្ងៃ ហើយបើអស់វិញ គឺថាសាកថ្ម ឆាប់ចូលណាស់ មិនចាំបាច់ស៊ាំចិត្តចាំឡើយ ដោយ realme 5 Pro មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC Flash Charge 3.0 (20W) ដែលសាកថ្មពេញត្រឹមតែរយៈពេលប្រហាក់ប្រហែលជា 1 ម៉ោង តែប៉ុណ្ណោះ អស់កង្វល់រឿងយក Power Bank តាមខ្លួន ដូចមុនទៀតឡើយ។ realme 5Pro ក៏មានជំរើស 2 ពណ៌អោយហ្វេនជ្រើសរើសដែរ គឺ Chrystal Blue និង Chrystal Green ។
ដូច្នេះចាំអង្កាល់ទៀតហ្វេន Team Yellow ទាំងអស់គ្នា ថ្ងៃផុតកំណត់ Pre-Order នៅថ្ងៃទី 22 ខែវិច្ឆិកានេះ ទៅរកកក់ភ្លាម លោកអ្នកនឹងទទួលបានកាដូពិសេសភ្លាម និង ក្លាយជាម្ចាស់ទូរស័ព្ទស្ទាយ យុវវ័យ realme5/realme5Pro ទាំងពីរនេះភ្លាម។
ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅកាន់គេហទំព័រហ្វេកបុកផ្លូវការរបស់ realme Cambodia គឺ
https://web.facebook.com/realmeCambodia/
- Share This Post:








