ក្រុមហ៊ុន Toshiba បង្កើតឧបករណ៍ធ្វើតេស្តឈាម ដែលអាចរកឃើញជំងឺមហារីកបានច្បាស់ ៩៩%
- BY
- autoadmin
- November 25, 2019
ក្រុមហ៊ុន Toshiba បានប្រកាសថា ខ្លួនបានបង្កើតឧបករណ៍ធ្វើតេស្តឈាម ដែលអាចរកឃើញជំងឺមហារីកមួយចំនួន ជាមួយនឹងភាពត្រឹមត្រូវ ៩៩% ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ក្រុមហ៊ុនជប៉ុនមួយនេះ បានចាប់ដៃគូជាមួយសាកលវិទ្យាល័យវេជ្ជសាស្ត្រតូក្យូ និងមជ្ឈមណ្ឌលជំងឺមហារីកជាតិដើម្បីអភិវឌ្ឍបច្ចេកវិទ្យាថ្មីនេះ។ ពួកគេនិយាយថា វាអាចរកឃើញជំងឺមហារីក ១៣ ប្រភេទក្នុងដំណាក់កាលដំបូងរួមមាន៖ មហារីកលំពែង ក្រពះ និងមហារីកសុដន់។

ក្រុមអ្នកស្រាវជ្រាវនិយាយថា ការធ្វើតេស្តនេះដំណើរការតាមរយៈឧបករណ៍តូចមួយ ដែលអាចកំណត់អត្តសញ្ញាណជំងឺនេះក្នុងរយៈពេលពីរម៉ោង។ ពួកគេជឿជាក់ថា វាអាចកាត់បន្ថយថ្លៃដើមនៃការតាមដានជំងឺមហារីក។ ក្រុមហ៊ុន Toshiba គ្រោងនឹងធ្វើការសាកល្បងបន្ថែមទៀតក្នុងគោលបំណងធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាក្នុងរយៈពេលពីរបីឆ្នាំខាងមុខ៕


អត្ថបទ៖ លីដា
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






