បច្ចេកវិទ្យា
Facebook កំពុងតេស្តមុខងារ Dark Mode សម្រាប់ Android ហើយអ្នកប្រើប្រាស់មួយចំនួនអាចប្រើវាបានជាបណ្ដើរៗហើយ
BY autoadmin
November 26, 2019
Facebook កំពុងអភិវឌ្ឍមុខងារ Dark Mode នៅលើប្រព័ន្ធប្រតិបត្តិការ Android ហើយអ្នកប្រើប្រាស់ក៏កំពុងរាយការណ៍អំពីមុខងារ Dark Mode ថ្មីនេះដែរ ដែលវាកំពុងបង្ហាញខ្លួនលើស្មាតហ្វូនមួយចំនួនរបស់ពួកគេ។ បើតាម Android Police បានឱ្យដឹងថា វានឹងពង្រីកមុខងារនេះទៅដល់អ្នកប្រើប្រាស់ផ្សេងទៀតឆាប់ៗ ហើយ Facebook ក៏កំពុងតេស្តមុខងារ Dark Mode នេះនៅលើ Messenger របស់ Windows ផងដែរ។ យ៉ាងណាក៏ដោយថ្វីបើ Facebook មានមុខងារ Dark Mode នេះក្ដី កម្មវិធីផ្សេងទៀតរបស់វាដូចជា WhatsApp នៅតែមិនទាន់មាន Dark Mode នៅឡើយទេ។ យើងសង្ឃឹមថា Facebook នឹងដាក់មុខងារ Dark Mode នេះជាផ្លូវការ ហើយអាចឱ្យអ្នកប្រើប្រាស់ Android បានប្រើវាទាំងអស់គ្នា៕


អត្ថបទ៖ លីដា