បច្ចេកវិទ្យា

Huawei ប្រកាសជាផ្លូវការ MatePad Pro ជាថេបប្លេតដំបូងបំផុត ដែលមានកាមេរ៉ាទំលុះអេក្រង់ តែមិនមានកម្មវិធី Google ឡើយ

BY
Khmernote Media
November 26, 2019

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានធ្វើការប្រកាសជាផ្លូវការនូវថេបប្លេតថ្មីមួយ ហើយក៏ជាថេបប្លេតដំបូងគេបំផុត ដែលប្រើកាមេរ៉ាទំលុះអេក្រង់ផងដែរ ដែលថេបប្លេតថ្មីរបស់ Huawei នេះមានឈ្មោះថា MatePad Pro។ ព័ត៌មានចុងក្រោយបានអះអាងថា វត្តមានរបស់ MatePad Pro គឺត្រូវបានផលិតឡើង ដើម្បីធ្វើយ៉ាងណាប្រកួតប្រជែងទីផ្សារជាមួយនឹង iPad Pro និង Samsung Galaxy Tab S6 ផងដែរ។

MatePad Pro មានអេក្រង់ទំហំ 10.8-inch AMOLED ជាមួយកំរិតបង្ហាញរូបភាព 2560 x 1600 pixel ដែលមានគែមជុំវិញអេក្រង់ត្រឹមតែ 4.9mm តែប៉ុណ្ណោះ ធ្វើឲ្យអេក្រង់ផ្ទៃខាងលាតសន្ធឹងដល់ 90% ឯណោះ។ ថេបប្លេតនេះមានកាមេរ៉ាមុខសម្រាប់ស៊ែលហ្វីទំហំ 8MP និងមានកាមេរ៉ាក្រោយទំហំ 13MP ហើយកាន់តែពិសេសនោះគឺមាន speaker ដល់ទៅ 4គ្រាប់ឯណោះ។

MatePad Pro រត់ដោយបន្ទះឈីប Kirin 990 Soc មាន RAM 6-8GB និងមានអង្គផ្ទុកទិន្នន័យ 128-256GB ដោយវាមាន២ជម្រើស គឺប្រភេទប្រើតែ Wifi និងប្រភេទអាចដាក់ស៊ីមប្រើបាន ហើយវារត់ដោយប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយស្បែក EMUI 10 ប៉ុន្តែគួរឲ្យសោកស្តាយគឺវាមិនអាចប្រើ Google Service បានឡើយ។ ថេបប្លេតនេះមានកម្លាំងថ្មដល់ទៅ 7,250mAh និងមានបច្ចេកវិទ្យាសាកស្មល្បឿនលឿនប្រើខ្សែដល់ 40W និងសាកថ្មល្បឿនលឿនឥតខ្សែដល់ 15W ព្រមទាំងអាចសាកថ្មទៅឧបករណ៍ដទៃបានក្នុងល្បឿន 7.5W ថែមទៀតផង៕

អត្ថបទ៖ Lee

Share This Post: