បច្ចេកវិទ្យា

iPhone 12 នឹងមាន RAM ធំជាងមុន ក្បាលឆកតូចជាងមុន និងល្បឿនអេក្រង់ដល់ 120Hz

BY
Khmernote Media
November 27, 2019

មកដល់ពេលនេះ iPhone 12 នៅសល់រយៈពេលយូរទៀតទំរាំដល់ពេលបង្ហាញខ្លួនជាផ្លូវការ ប៉ុន្តែមានព័ត៌មានជាច្រើនមកហើយ ដែលយើងទទួលបាន និងសង្ឃឹមថា វាពិតជាអាចដូចទៅនឹងការរំពឹងទុក។ ព័ត៌មានទាំងនេះមានដូចជាការតម្លើងជាមួយនឹង RAM ដែលមានទំហំធំជាងមុន និងការបន្ថែមបច្ចេកវិទ្យា 3D sensors។ យោងតាមការវិភាគរបស់អ្នកជំនាញ ដែលត្រូវបានគេស្គាល់ឈ្មោះថា Barclays រាយការណ៍ទៅឲ្យក្រុមការងារ MacRumors ថ្មីចុងក្រោយនេះបានបញ្ជាក់ថា iPhone 12 និង iPhone 12 Pro នឹងមាន RAM ទំហំដល់ទៅ 6GB ខណៈ iPhone បច្ចុប្បន្នមានត្រឹមតែ 4GB ប៉ុណ្ណោះ។

អ្វីដែលលើសពីនេះនោះ Barclays បាននិយាយថា ទាំងបច្ចេកវិទ្យា 5G និងបច្ចេកវិទ្យា 3D sensors ក៏នឹងអាចបញ្ចូលទៅក្នុងសមត្ថភាពរបស់ iPhone 12 នេះផងដែរ ខណៈដែលល្បឿនអេក្រង់នឹងឡើងដល់ 120Hz refresh rate ហើយអ្វីដែលនៅតែជាការខកចិត្តនោះ គឺ Apple មិនបានលប់ក្បាលឆកចេញពី iPhone 12 ឡើយ ដោយគ្រាន់តែបង្រួមវាឲ្យនៅតូចជាងមុនប៉ុណ្ណោះ៕

អត្ថបទ៖ Lee

Share This Post: