បច្ចេកវិទ្យា

បែកធ្លាយរូបរាងរបស់ Galaxy S11 មានកាមេរ៉ាក្រោយដល់ទៅ៥គ្រាប់

BY
Khmernote Media
November 27, 2019

យើងបានឃើញ និងអានអំពីព័ត៌មានបែកធ្លាយជាច្រើនមកហើយអំពីម៉ូដែលថ្មីរបស់ក្រុមហ៊ុន Samsung គឺ Galaxy S11 ជាពិសេសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប៉ុន្តែនៅថ្ងៃអង្គារកន្លងទៅនេះយើងទើបតែបានទទួលដំណឹងដ៏ថ្មីស្រឡាងមួយទៀតអំពីរូបរាងរបស់ស្មាតហ្វូនមួយនេះ។ ទាំង OnLeaks និង 91Mobiles សុទ្ធតែបានចេញផ្សាយដូចគ្នាអំពីការឌីសាញរូបរាងរបស់ Galaxy S11 ហើយមានមកជាមួយព្រមទាំងរូបភាពផងដែរ។ តាមរូបភាពអាចឲ្យយើងមើលឃើញថា Galaxy S11 នេះនឹងបង្ហាញខ្លួនជាមួយនឹងកាម៉េរាខាងក្រោយដល់ទៅ៥គ្រាប់ និងប្រជ្រុយនៅខាងលើអេក្រង់ សម្រាប់ប្រើកាមេរ៉ាស៊ែសហ្វីមុខស្រដៀងទៅនឹង Galaxy Note 10 ដែរ។

បើនិយាយពីទំហំអេក្រង់វិញ គឺមានប្រហែលជា៦,៧អ៊ិញប្រភេទ waterfall ហើយរាងទ្រវែងជាងតែទទឹងខ្លីជាង Galaxy S10 បន្តិច។ រឿងដែរគួរមានចំងល់បំផុតនោះគឺកាម៉េរាចំនួន៤នឹងមានសមត្ថភាពដូចទៅនឹង Note 10 Plus គឺ ថតប្លង់ធម្មតា, ថតប្លង់ទូលាយ Ultra-wide, ថត Telephoto និង ថតព្រិលផ្ទៃក្រោយ 3D ToF ប៉ុន្តែកាម៉េរាទី៥គឺមិនមានប្រភពណាអាចបញ្ជាក់ពីមុខងាររបស់វានៅឡើយនោះទេ។

អត្ថបទ៖ Lee

Share This Post: